ស្រវឹង ​បើករថយន្ត​ដឹក​ស្រា​បៀរ រេ​ចង្កូត​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ​

ស្រវឹង ​បើករថយន្ត​ដឹក​ស្រា​បៀរ រេ​ចង្កូត​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ​



កោះកុង ៖ រថយន្ត​ក្រុមហ៊ុនស្រា​បៀរមួយ​គ្រឿង ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស្ករ បាន​បើក​បុក​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ​មួយ​កន្លែង​ នៅ​ចំណុច​រង្វង់​មូល​យាយ​រែក​កញ្ជើ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ស្មាច់​មា​ន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

យោង​តាម​ប្រភព​ពី​ លោក អាត់ សុភាព អធិការរង​ក្រុង​ខេមរភូមិន្ទ ទទួលបន្ទុក​សណ្ដាប់ធ្នាប់​សាធារ​ណៈ​ផ្លូវគោក​ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១រំលង​អធ្រាត្រ​យប់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ មាន​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A-5836 ធ្វើដំណើរ​មក​ពី​ខេត្តតាកែវ ដើម្បី​ផ្សព្វផ្សាយ​ស្រា​បៀរ នៅក្នុង​ទី​រួម​ខេត្តកោះកុង​។​

​សូម​បញ្ជាក់​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​មាន​គ្នា៤នាក់ បាន​ធ្វើ​ដំណើរ​ចេញពី​កើត​ឆ្ពោះទៅ​លិច ​បើក​ដោយ​បុរស​ម្នាក់​ ឈ្មោះ ឃុន សា​វរិ​ទ្ធ ភេទ​ប្រុស អាយុ២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​តា​កែវ បច្ចុប្បន្ន​មក​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បើក​បរ​ក្នុង​សភាព​ស្រវឹង​ និង​មាន​ល្បឿន​លឿន​ផង ហើយ​ពេល​មក​ដល់​ចំនុច​កើតហេតុ ក៏បាន​ជ្រុល​ចង្កូ​ត​បុក​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ ​បណ្ដាល​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ចំណែកឯ​ផ្ទះ​លក់​ថ្នាំពេទ្យ​បា​ន​រង​ការខូចខាត​បន្ទប់​ព្យាបាល​ជំងឺ​ទាំងស្រុង​ និង​របស់របរ​មួយចំនួន។​

សមត្ថកិច្ច​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ។

បច្ចុប្បន្ន ​រថយន្ត​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ នគរបាល​ក្រុង​ខេមរភូមិ​ន្ទ​ ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​តាម​នីតិវិធី៕

ស្រវឹង ​បើករថយន្ត​ដឹក​ស្រា​បៀរ រេ​ចង្កូត​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ​

ស្រវឹង ​បើករថយន្ត​ដឹក​ស្រា​បៀរ រេ​ចង្កូត​ចូល​ផ្ទះ​លក់​ថ្នាំពេទ្យ​