អង្គការ«​WWF»​ប្រចាំ​កម្ពុជា ​បង្ហាញសត្វ​«ឈ្មុសប្រែង»ដែល​រង​ការ​គម្រាមកំហែង​

Videos


អង្គការWWF-កម្ពុជាបានបង្ហាញនូវក្តីរីករាយរបស់ខ្លួន ក៏ដូចជាសេចក្តីរីករាយ សម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរ លកាមេរ៉ាស្វ័យប្រវត្តិរបស់ខ្លួនថតបានរូបភាពសត្វឈ្មុសប្រែង ដែលគេកម្របានឃើញណាស់នាពេលកន្លងមកនេះ ។

អង្គការWWF-កម្ពុជាមានសេចក្តីរីករាយណាស់សូមបង្ហាញនូវរូបភាពមួយ ដែលទើបតែនឹងថតបានតាមរយៈកាមេរ៉ាស្វ័យប្រវត្តិដែលថតបានសត្វឈ្មុសប្រែង ឬ សំពោធភ្នំ នៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជាយើង។ សូមបញ្ជាក់ថា នេះគឺជារូបថតមួយសន្លឹក ដែលយើងមិនងាយនឹងថតបានឡើយ ព្រោះថាចំនួនសត្វមំសាសីថ្នាក់តូចមួយនេះ (សត្វស៊ីសាច់ជាអាហារ) មានការថយចុះជាសាកល ដោយសារសកម្មភាពរបស់មនុស្សដូចជាកាប់បំផ្លាញព្រៃឈើ ការបាត់បង់ទីជម្រក និង ការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម ។

អង្គការ«​WWF»​ប្រចាំ​កម្ពុជា ​បង្ហាញសត្វ​«ឈ្មុសប្រែង»ដែល​រង​ការ​គម្រាមកំហែង​

អង្គការ WWF-កម្ពុជា សហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន និង អង្គការអភិរក្សនានាក្នុងកិច្ចការអភិរក្សពពួកសត្វទាំងនេះឲ្យនៅគង់វង្សសម្រាប់មនុស្សនាពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគតដើម្បីស្គាល់ពួកវា ។ ចូលរួមទាំងអស់គ្នាការពារសត្វព្រៃ និង ព្រៃឈើរបស់ប្រទេសយើង ៕

                                                                                  សុថាត់