ថាម៉េច ! Mourinho គ្រោង​ចាយ​លុយ​៦០​លានផោន​ទិញ​កីឡាករ​មួយ​រូប​របស់​ Chelsea

ថ្មីៗនេះសារព័ត៌មាន The Sun បានបង្ហើបឲ្យដឹងថាគ្រូបង្វឹកថ្មីរបស់ក្លឹប Man Utd គឺលោក Jose Mourinho កំពុងមានគម្រោងក្នុងការនាំយកខ្សែបម្រើមួយរូបរបស់ Chelsea គឺកីឡាករ Willian មកកាន់ទឹកដី Old Trafford ។

ខណៈបើយោងតាមសារព័ត៌មានខាងលើដដែលបានបញ្ជាក់បន្ថែមថាលោក Jose Mourinho គ្រោងនឹងធ្វើការដេញថ្លៃកីឡាករ Willian ក្នុងទំហំទឹកប្រាក់ប្រមាណជា៦០លានផោនឯណោះដើម្បីទិញខ្សែបម្រើរូបនោះពីក្លឹប Chelsea ឲ្យបាន ។

ជាការពិតនៅរដូវកាល២០១៥/២០១៦ក្រោមការដឹកនាំលោក Jose Mourinho កីឡាករ Chelsea ជាច្រើនសុទ្ធតែបង្ហាញទម្រង់មិនសូវជាល្អនោះទេ តែយ៉ាងហោចណាស់គេសង្កេតឃើញថាកីឡាករ Willian បានបង្ហាញទម្រង់លេងដ៏ល្អគួរអោយកត់សម្គាល់ផងដែរ ដែលមុនពេលលោក Jose Mourinho ត្រូវបណ្ដេញចេញពីតំណែងគាត់តែងតែដាក់កីឡាកររូបនេះឲ្យចូលលេងស្ទើរគ្រប់ប្រកួត ។ ហើយក្នុងរដូវកាល២០១៥/១៦នោះកីឡាករ Willian បានបង្ហាញខ្លួនសរុបចំនួន៤៦ប្រកួតហើយបានស៊ុតបញ្ចូលទីចំនួន១១គ្រាប់ ។

គួររំលឹកថាកីឡាករ Willian ត្រូវបានលោក Jose Mourinho ស្នើឲ្យក្លឹប  Chelsea ទិញរូបគេពីក្លឹប Anzhi Makhachkala កាលពីឆ្នាំ២០១៣ក្នុងតម្លៃផ្ទេរប្រមាណជា៣០លានផោន ។

ខាងក្រោមជាវីដេអូនៃការលេងរបស់កីឡាករ Willian នៅរដូវកាល 2015/16

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ថាម៉េច ! Mourinho គ្រោង​ចាយ​លុយ​៦០​លានផោន​ទិញ​កីឡាករ​មួយ​រូប​របស់​ Chelsea已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កីឡា
Tags: