CNRP នឹង​ប្រកាស​ពី​ស្ថានការណ៍​នយោបាយ​ជា​រៀងរាល់ថ្ងៃ​ និពន្ធដោយ : ថ្មីៗ       28-05-2016, 3:29 pm         5

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377CNRP នឹង​ប្រកាស​ពី​ស្ថានការណ៍​នយោបាយ​ជា​រៀងរាល់ថ្ងៃ​​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​ប្រកាស​ព័ត៌មាន​ជា​រៀងរាលថ្ងៃ ដើម្បី​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​និង​សាធារណជន ដឹង​ពី​បញ្ហានយោបាយ​នៅ​កម្ពុជា ស្រព​ពេលដែល សមត្ថកិច្ច​ប៉ុនប៉ង ចាប់ខ្លួន ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

​ខណៈដែល​អ្នកគាំទ្រ​រប​ស់​ខ្លួន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីស្នាក់ការ ដើម្បី​ការពារ​ឯកឧត្តម កឹម សុខា ពី​ការចាប់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់ផ្តើម​ផ្តល់ព័ត៌មាន​ជុំវិញ​ព្រឹ​ត្ត​ការណ៍​នយោបាយ​ដល់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​ការអះអាង​របស់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ។​

​លោក លើកឡើងថា វា​ជាការ​ងាយស្រួល ដើម្បី​ឲ្យ​អ្នកគាំទ្រ​ទទួលបាន​ព័ត៌មាន ទាក់ទង​នឹង​ស្ថានភាព​របស់​គណបក្ស​និង​ការវិវត្ត​នយោបាយ នៅពេលដែល​ពូកគេ​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​បែបនេះ​។

​ចាប់​តាំង​សមត្ថកិច្ច​ឡោម​ព័ន្ធ​រថយន្ត​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ក្នុង​គោលបំណង​ឃាត់ខ្លួន​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ក្រោម​បទ​ចោទ «​ការបដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង សកម្មជន​និង​អ្នកគាំទ្រ បាននាំគ្នា​ទៅ​ជួបជុំ នៅ​ទីស្នាក់ការ​គណបក្ស ជា​រៀងរាល់ថ្ងៃ​។ ជាងនេះទៀត អ្នកគាំទ្រ​ខ្លះ បាន​យក​អង្រឹង កន្ទេល ខ្នើយ ទៅ​រៀបចំ​នៅ​ទីស្នាក់ការ​គណបក្ស​តែម្តង ដើម្បី​ដេក​ការពារ​ឯកឧត្តម កឹម សុខា ពី​ចាប់ខ្លួន​របស់​សមត្ថកិច្ច​៕