គ្រួសារ​លោក​អូ​បា​ម៉ា​នឹង​នៅផ្ទះ​ជួល​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​ក្នុង​ខែ ក្រោយ​ចេញពី​តំណែង​ និពន្ធដោយ : ធីតា       28-05-2016, 2:39 pm         316

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377គ្រួសារ​លោក​អូ​បា​ម៉ា​នឹង​នៅផ្ទះ​ជួល​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​ក្នុង​ខែ ក្រោយ​ចេញពី​តំណែង​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ក្រុមគ្រួសារ​របស់លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចាកចេញ​ពី​សេត​វិមាន​នៅ​ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ​។ បន្ទាប់ពី​ការ​ផុត​អាណត្តិ​ជា​ប្រធានាធិបតី លោក​នឹង​បន្ត​ស្នាក់នៅ​ក្រុង​វ៉ាស៊ីនតោន​បន្តទៀត ដោយ​ជួល​គេហដ្ឋាន​ដ៏​ប្រណីត​មួយ​តម្លៃ ២២ ០០០ ដុល្លារ​ក្នុង​ខែ​។

​គេហដ្ឋាន​នេះ​ស្ថិតនៅក្នុង​សង្កាត់​កា​ឡូ​រ៉ា​ម៉ា ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សេត​វិមាន​ឡើយ​។ ផ្ទះ​នេះ​គឺជា​ផ្ទះថ្ម សង់​ឡើង​នៅ​ឆ្នាំ ១៩២៨ មាន​ទំហំ​ជិត ៧៦២ ម៉ែត្រការ៉េ​។ ពិតមែនតែ​វា​ត្រូវបាន​សាងសង់ឡើង​តាំងពី​យូរយារ​ណាស់​មកហើយ​មែន តែ​ផ្នែក​ខាងក្នុង​តុបតែង​ប្រកបដោយ​ភាពទាន់សម័យ​។ ផ្ទះ​នេះ​មាន​បន្ទប់​គេង ៩, បន្ទប់ទឹក ៩, បន្ទប់ទទួលភ្ញៀវ ៣, ចំណតរថយន្ត​ពីរ ដែល​អាចដាក់​រថយន្ត​បាន​ជាង ១០ គ្រឿង​។ ផ្ទះ​នេះ​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​សួនច្បារ​ដ៏​ស្រស់ស្អាត​។ ម្ចាស់ផ្ទះ​ដែល​ទើបនឹង​ទិញ​ផ្ទះ​នេះ​នា​ឆ្នាំ ២០១៤ ក្នុងតម្លៃ ៥,៣ លាន​ដុល្លារ គឺជា​អតីត​លេខា និង​ទីប្រឹក្សា​ព័ត៌មាន​របស់លោក ប៊ី​ល គ្លី​ន​តុ​ន​។​

​បើតាម​សារព័ត៌មាន Today ក្រុមគ្រួសារ​របស់លោក​បានសម្រេច​ចិត្ត​បន្ត​ស្នាក់នៅ​ទីក្រុង​វ៉ាស៊ីនតោន​រហូតដល់​ឆ្នាំ ២០១៨ ដើម្បី​រង់ចាំ​ឲ្យ​កូនស្រី​ពៅ សា​សា បញ្ចប់​ថ្នាក់​វិទ្យាល័យ​៕

គ្រួសារ​លោក​អូ​បា​ម៉ា​នឹង​នៅផ្ទះ​ជួល​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​ក្នុង​ខែ ក្រោយ​ចេញពី​តំណែង​ និពន្ធដោយ : ធីតា       28-05-2016,  2:39 pm         316