ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ ៤នាក់ ​ស្លាប់​ទាំង​អស់​

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​​​៤​​នាក់​ (ឪពុក​-​ម្តាយ ​និង​កូន)​ ស្លាប់​យ៉ាង​​អាណោមអាធ័ម​​បំផុត បន្ទាប់​ពី​ជួប​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​កៀ​រ​​ម៉ូតូ​ឱ្យ​ដួល​ ហើយ​ត្រូវ​រថយន្ត​ផ្សេងទៀតមក​​ពី​ក្រោយ​កិន​​​​ពីលើ​តែម្តង ។​

មហា​​សោកនាដកម្ម​ដ៏​គួរឱ្យ​​រន្ធត់​នេះ ​​កើតឡើង​កាល​ពី​​វេលា​ម៉ោង០​៩ ​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៧​ ឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល​​ភ្លើង​៣៨២-៣៨៣ ​​ក្នុងភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

​ជន​​រង​​គ្រោះ​​ដែល​​​ស្លាប់​​ខាងលើ​ បុរស​ជា​ប្តី​ឈ្មោះនៅ សុ​ភី អាយុ​៣៨​ឆ្នាំ និង​ស្ត្រី​ជា​​ប្រពន្ធ​ឈ្មោះ​ឆេ​ង ស៊ី​ណៃ អាយុ​៣១​ឆ្នាំ និង​កូន​​​២​នាក់​ ម្នាក់​ឈ្មោះ​នៅ ស៊ី​និ​ច ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ និង​កូនប្រុស​អាយុ​នៅ​ស៊ី​និល អាយុ​៤​ឆ្នាំ ។ គ្រួសារ​នេះ​ មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ធំ ។ បច្ចុប្បន្ន​ មក​រស់នៅ​ភូមិ​បឹង​បេង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។ គ្រួសារ​នេះ មាន​សមាជិក​​​ចំនួន​៦​នាក់ បច្ចុប្បន្ន​នៅ​សល់​កូនប្រុស​២​នាក់ ម្នាក់​អាយុ​ជាង​១០​ឆ្នាំ​ និង​ម្នាក់​ទៀត ​អាយុ​១០​ឆ្នាំ​ ។

​បើ​​តាម​ការ​ត្រួតពិនិត្យ​​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​ គឺ​ត្រូវ​រថយន្ត​កៀរម៉ូតូ​​ឱ្យ​ដួល​មនុស្ស​ទាំង​៤​នាក់ខ្ទាត​ទៅ​លើ​ទ្រូង​ថ្នល់ ស្រប​ពេល​នោះ ​រថយន្ត​មក​ពីក្រោយ​ បាន​បើក​កិន​ពីលើ បណ្តាលឱ្យ​ស្លាប់រដូក​រ​ណែល​ក្នុង​ថ្លុកឈាម​ ​។​

បើ​តាម​​​សម្តី​បងស្រី​ស្ត្រីដែលស្លាប់ថា ​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ រហូត​ដាក់​ពាក្យ​លែងលះ​គ្នា​ និង​ចែក​កូន​គ្នានៅផ្ទះ​​​មេភូមិ តែ​ប្រហែលជា​ត្រូវ​ប្រធាន​ភូមិ​ គាត់​បាន​​សម្របសម្រួល​​ឱ្យត្រូវរ៉ូវ​គ្នា ទើប​ពួក​គេ​​បាន​ឌុ​ប​គ្នា​​ក្នុង​គោលបំណង​ទៅ​លេង​​ស្រុក​កំណើត​ នៅ​ខេត្តកំពង់ធំ​ ដោយ​នាំ​កូន​​មក​ជាមួយ​២​នាក់ ក៏​ត្រូវ​ជួប​នូវ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​ ​។

​ប្រជាពលរដ្ឋ​ដែល​បាន​​ទៅ​ពិនិត្យ​មើល​​សព​ទាំង​​៤​នាក់ ពួក​គាត់​​មាន​សេចក្តី​សង្វេគ​​យ៉ាង​ក្រៃ​លែង ដោយ​ពួក​គាត់​បាន​លាន់មាត់​ថា អ្នក​ស្លាប់​ទៅ​ គេ​រួច​ផុត​ចាក​​ទុក្ខ ចុះ​កូន​ៗ​ចំនួន​២​នាក់ ដែល​រស់នៅ​ តើ​ពួក​គេ​ទៅ​រំពឹង​​នរណា បើ​ឪ​ពុក​យ​ក​-​ម្តាយ​និង​ប្អូន​ៗ​របស់​ពួក​គេ​បាន​ស្លាប់​​ចោល​អស់​ទៅ​ហើយ​នោះ ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡុត

ដោយឡែកករណីចរាចរ ស្រដៀងគ្នានេះដែរ បើករថយន្ត Highlander ពាក់ស្លាកលេខ 2S-2278 ពណ៌ត្រីឆ្លូញ ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្ត យីហោ V-99 ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ជាប់ផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ជាមួយសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យខូចទ្វារឃ្លាំងមួយផ្ទាំង និងខូចផ្នែកខាងមុខរថយន្ត Porche មួយគ្រឿងតម្លៃជិត១០មឺុនដុល្លារ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា មុនដំបូងនារីអ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សីុ ពីលិចទៅកើត ស្រាប់តែដល់មុខឃ្លាំង ទំនងច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបូលចូលឃ្លាំងតែម្តង តែសំណាងល្អ គ្មានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ នារីវ័យក្មេងអាយុប្រមាណ២០ឆ្នាំ តែមិនស្គាល់ឈ្មោះរូបនេះ បានទូរស័ព្ទហៅឪពុកម្តាយ និងញាតិរបស់ខ្លួន មកដោះស្រាយជាមួយម្ចាស់ឃ្លាំង តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ ៤នាក់ ​ស្លាប់​ទាំង​អស់​

ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ ៤នាក់ ​ស្លាប់​ទាំង​អស់​

ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ ៤នាក់ ​ស្លាប់​ទាំង​អស់​

ព្រហ្ម​លិខិត​មិន​ប្រណី! មួយគ្រួសារ ៤នាក់ ​ស្លាប់​ទាំង​អស់​