ញាក់សាច់! កូនកំលោះអាយុ ១៦ឆ្នាំ រៀបការនឹងកូនក្រមុំអាយុ ១៤ឆ្នាំ

ចិន៖ ប្រជាជនចិន បាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវីដេអូរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍វ័យក្មេងមួយគូ នៅក្នុងភូមិមួយនៅ Zhanjiang ខេត្ដ Guangdong បានរីកសាយភាយ និងខ្ចរខ្ចាយទូទាំងប្រទេស ហើយរឿងមួយនេះបាន ក្លាយជាប្រធានបទដ៏ក្ដៅគគុក ក្នុងការជជែកវែកញែក

នេះបើតាមវីដេអូ ដែលថតកម្មវិធីរៀបការនេះ តាំងពីដើមរហូតដល់ចប់កម្មវិធី បានបង្ហាញឲ្យឃើញពី ក្មេងប្រុសជំទង់វ័យ ១៦ឆ្នាំម្នាក់ បានរឹតចំណងដៃអាពាហ៍ពិពាហ៍ តាមរយៈការផ្លាស់ប្ដូរចិញ្ចៀនរៀបការជាមួយនឹង កូនក្រមុំអាយុ១៤ឆ្នាំ ដែលនេះជាកម្មវិធីរៀបអាពាហ៍ពិពាហ៍ពិតប្រាកដ មិនមែនជាកាសម្ដែងកុនអ្វីនោះទេ ខណៈឪពុកម្ដាយ បងប្អូនសាច់ញាតិហាក់ដូចជា គាំទ្រជាខ្លាំង។ សម្រាប់ការរៀបការរបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យអ្នកដទៃភ្ញាក់ផ្អើល ដោយសារតែអាយុអ្នកទាំងពីរ នៅឆ្ងាយពីអាយុ ដែលច្បាប់អនុញ្ញាតឲ្យរៀបការ គឺបុរសត្រូវមានអាយុ ២២ឆ្នាំ និងនារីអាយុ ២០ឆ្នាំ។

នេះបើច្បាប់ស្តីពីអាពាហ៍ពិពាហ៍របស់ប្រទេសចិន បានកំណត់ថា ពិធីរៀបការគ្រប់ទម្រង់ទាំងអស់ ដែលកូនកំលោះ និងកូនក្រមុំមានអាយុក្រោម ច្បាប់ដែលកំណត់នោះ នឹងត្រូវបានចាត់ទុក ជារឿងខុសច្បាប់។ លើសពីនេះទៅទៀត លោក លីន ដែលជាចៅក្រមម្នាក់ បាននិយាយជាមួយនឹងសារព័ត៌មាន Zhanjiang Daily ដោយធ្វើការព្រមានថា រាល់សកម្មភាពផ្លូវភេទទាំងអស់ ជាមួយក្មេងស្រីអាយុក្រោម ១៤ឆ្នាំ គឺជារឿងខុសនឹងច្បាប់នៅក្នុងប្រទេសចិន ដែលទោះជាស្ថិតក្រោមកាលៈទេសៈណាក៏ដោយ។

លើសពីនេះទៀត បើតាមសម្ដី អ្នកស្រី Li Yajun ជាអ្នកប្រឹក្សាយោបល់ចិត្តសាស្ត្រ បានឲ្យដឹងថា វ័យជំទង់ គឺជាដំណាក់កាលមួយនៅក្នុងជីវិត ក្នុងការបង្កើតអត្ដចរិត និងតម្លៃរបស់មនុស្ស និងមិនមែនជាពេលវេលាសមរម្យមួយ ដើម្បីទទួលការរៀបការនោះទេ។ អ្នកស្រីបានបន្ថែមទៀតថា ឪពុកម្តាយ គួរតែមានការទទួលខុសត្រូវធំ នៅក្នុងការណែនាំកូនៗរបស់ខ្លួន ដែលកំពុងតែស្ថិតនៅក្នុងវ័យជំទង់នេះ តាមរយៈការជំរុញឲ្យពួកគេសិក្សា និងឲ្យពួកគេ បង្កើនចំណេះដឹងទូទៅថ្នាក់មូលដ្ឋានមួយចំនួនផងដែរ៕

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ ក្នុងវ័យជំទង់បែបនេះ?

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា នេះមិនមែនជាគូស្នេហ៍វ័យក្មេងថ្មីថ្មោង ដែលបានរៀបការជាលើកទីមួយនោះទេ ដែលកាលពីខែកុម្ភៈ ឆ្នាំ២០១៦  ផ្អើលអ្នកលេងអ៊ីនធឺណែត។ នៅក្នុងនេះបានឲ្យដឹងថា គូស្វាមីភរិយាថ្មីថ្មោងខាងលើនេះ បានចេញមុខបកស្រាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេមកពីស្រុក Mashan ក្បែរទីក្រុង Nanning ប្រទេសចិន ដែលនាងជាកូនក្រមុំវ័យទើបតែ ១៦ឆ្នាំ  បាននិយាយថា នាងមិនមានផ្ទៃពោះអ្វីឡើយ ហើយប្តីរបស់នាង គឺមានអាយុស្រករនឹងនាងដែរ ពោលគឺ ១៦ឆ្នាំដូចគ្នា តែម្តង។ «ពាក្យចចាមអារាម ដែលនិយាយថា ប្តីរបស់ខ្ញុំ មានអាយុ១៣ឆ្នាំ គឺមិនសមហេតុ សមផល ទាល់តែសោះ។ យើងទាំង២នាក់ បានកើតក្នុងឆ្នាំ១៩៩៩ និងមានអាយុ ១៦ឆ្នាំ ដូចគ្នា គ្រាន់តែគាត់ មានមុខក្មេងប៉ុណ្ណោះ»។ នេះបើតាមសម្តី របស់កូនក្រមុំ ប្រាប់ទៅអ្នកយកព័ត៌មាន។

នាងបានបន្ថែមឲ្យដឹងទៀតថា ប្តីរបស់នាងបានបោះបង់ការសិក្សា តាំងពីថ្នាក់មធ្យមសិក្សាម្ល៉េះ និងធ្វើការក្រៅម៉ោងនៅក្នុងទីក្រុង Nanning អស់រយៈពេល ២ឆ្នាំ មកហើយ។ នាងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្រុមគ្រួសាររបស់ពួកគេ គឺជាអ្នកនៅពីក្រោយការសម្រេចចិត្តរៀបពិធីមង្គលការនេះ។ នាងនិយាយថា៖ «ឪពុកម្តាយរបស់ពួកយើង គាំទ្រពួកយើង... បើគ្មានពួកគាត់ទេនោះ យើងក៏មិនអាចរៀបចំពិធីមង្គលការ ដែលមានមនុស្សចូលរួម រាប់សិបតុបែបនេះបានដែរ។ ពួកយើងបានស្គាល់គ្នា ជាង១ឆ្នាំហើយ ដូច្នេះពួកយើង ក៏បានសម្រេចចិត្ត រៀបមង្គលការតែម្តង»។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសចិន មនុស្សប្រុស ដែលមានអាយុ២២ឆ្នាំ និងមនុស្សស្រី ដែលមានអាយុ ២០ឆ្នាំឡើងទៅ ទើបអាចរៀបមង្គលការ មានសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ស្របទៅតាមច្បាប់បាន ដូច្នេះហើយ គូស្វាមីភរិយាក្មេងខ្ចីមួយគូនេះ នឹងត្រូវរង់ចាំរហូតដល់ពួកគេគ្រប់អាយុសិន ទើបអាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ បាន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! កូនកំលោះអាយុ ១៦ឆ្នាំ រៀបការនឹងកូនក្រមុំអាយុ ១៤ឆ្នាំ

ញាក់សាច់! កូនកំលោះអាយុ ១៦ឆ្នាំ រៀបការនឹងកូនក្រមុំអាយុ ១៤ឆ្នាំ

ញាក់សាច់! កូនកំលោះអាយុ ១៦ឆ្នាំ រៀបការនឹងកូនក្រមុំអាយុ ១៤ឆ្នាំ
រូបភាពអ្នកទាំងពីរ