Real Madrid និង Atl. Madrid ត្រៀមខ្លួនរួចរាល់ហើយក្នុង ជំនួបវគ្គផ្តាច់ព្រ័ត UEFA Champion League យប់នេះ

អីុតាលី៖ នេះជាការប្រកួតធំជាងគេបង្អស់ក្នុងក្របខ័ណ្ឌពានរង្វាន់អ៊ឺរ៉ុប ដែលមានមនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងរងចាំទស្សនា ដែលជាការប្រកួតរវាងក្លិបយក្សទាំង២របស់អេស្ប៉ាញ គឺក្លិប Real Madrid និង Atletico Madrid។

ហើយនេះក៏ជាលើកទី២ដែរ ដែលក្លិបទាំងពីរជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត UEFA Champion League ពោលគឺកាលពី២ឆ្នាំមុននេះតែម្តង នៅក្នុងទីក្រុង Lisbon ប្រទេស Portugal  ដែលកាលនោះ ក្លិប Real Madrid គឺជាជើងឯក ដោយយកឈ្នះ Atl. Madrid ក្នុងលទ្ធផល ៤-១ ក្នុងម៉ោងបន្ថែម Extra Time។

ក្នុងឆ្នាំនេះ ការប្រកួតវគ្គផ្តាច់ព្រ័ត Champion League ក្រុមទាំង២ នឹងត្រូវជួបគ្នាម្តងទៀត ជាលើកទី២ នៅក្នុងទីក្រុង Milan ប្រទេសអីុតាលីវិញម្តង ដែលកីឡដ្ឋាន San Siro របស់ក្លិប AC Milan និង Inter Milan ជាអ្នកទទួលរៀបចំការប្រកួត។ 

ចំពោះគ្រូបង្វឹករបស់ក្រុមទាំងពីរសុទ្ធតែមានចំណាប់អារម្មណ៏រៀងៗ ខ្លួនមុននឹងការប្រកួតចូលមកដល់។ ពោលគឺគ្រូបង្វឹករបស់ក្លិប Atl. Madrid លោក Diego Simone បានអះអាងថាក្រុមរបស់គាត់ មានសមត្ថភាពគ្រប់គ្រាន់ និងខំប្រឹងប្រែងដើម្បីយកឈ្នះការប្រកួតមួយនេះ ខណៈដែលលោក Zinedine Zidane ដែលជាគ្រូបង្វឹករបស់ក្លិប Real Madrid ចង់ឲ្យកូនក្រុមរបស់ខ្លួន ព្យាយាមបញ្ចេញសមត្ថភាពឲ្យអស់នៅក្នុងទីលាន។

បន្ថែមពីនេះទៀត ក្រុមទាំងពីរបានធ្វើការហ្វឹកហាត់រួចរាល់ហើយ សំរាប់ត្រៀមប្រកួតក្នុងយប់នេះ។ ចំនែកឯបេក្ខភាពកីឡាកររបស់ក្រុមទាំងពីរវិញ គឺខ្សែការពាររបស់ Real Madrid កីឡាករ Varane នឹងខកខាននូវការប្រកួតយប់នេះ ដោយសារតែរបួសសរសៃពួរ ប៉ុន្តែក៏គ្មានបញ្ហាធំដុំអ្វីដែរសំរាប់ក្លិប ដោយសារក្លិបមានកីឡាករល្អៗជាច្រើន ជាពិសេសគឺកីឡាករ Cristiano Ronaldo, Benzema និង Gareth Bale នេះតែម្តង។ ចំនែកឯក្លិប Atl. Madrid វិញ គ្មានបញ្ហាកីឡាករណាម្នាក់របួសទេ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡករ Antoine Griezmann ដែលជាកីឡាករសំខាន់របស់ក្លិប អាចនឹងចាប់ដៃគូរគ្នាជាមួយកីឡាករ Fernando Torres នៅយប់នេះ។

សូមបញ្ជាក់ផងដែរថា ការប្រកួតយប់នេះនឹងប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន San Siro ដែលមានលោក Mark Clattenberg ជាអជ្ញាកណ្តាលកាត់សេចក្តីនៅយប់នេះ។ ដូច្នេះសូមកុំភ្លេចរងចាំទស្សនា ទាំងអស់គ្នានៅយប់នេះ ម៉ោង ១:៤៥ នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃអាទិត្យ (ម៉ោងនៅក្នុងកម្ពុជា)។

ចាំមើលថាតើរវាង Real Madrid និង Atletico Madrid មួយណាជាម្ចាស់ជើងឯក? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត