សញ្ញា​ព្រមាន ដែល​អាច​បញ្ជាក់​ថា អ្នក​មាន​ឈាមកក នៅ​ក្នុង​ខួរក្បាល​

សញ្ញា​ព្រមាន ដែល​អាច​បញ្ជាក់​ថា អ្នក​មាន​ឈាមកក នៅ​ក្នុង​ខួរក្បាល​

​សញ្ញា និង​រោគសញ្ញា នៃ​ជំងឺ​ឈាម​កក នៅ​ក្នុង​ខួរក្បាល អាច​កើតឡើង​ភ្លាម បន្ទាប់​ពី​ការរង​របួស​ក្បាល ឬ​ច្រើន​អាទិត្យ ឬ​យូរ​ជាង​នេះ ទើប​ចេញ​ជា​រោគសញ្ញា ក៏​អាច​មាន​ដែរ​។ អ្នក​អាច​មាន​ស្មារតី និង​សុខភាព​ល្អ​ធម្មតា ក្រោយពេល​រង​ការប៉ះទង្គិច​ចំក្បាល ប៉ុន្តែ ក្រោយមកទៀត រោគសញ្ញា​អាច​នឹង​កើតឡើង​។​

​យ៉ាងណាមិញ រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម​នេះ អាច​នឹង​លេចចេញ ក្រោយ​ពេល​អ្នក​ប៉ះទង្គិច​ក្បាល ៖
•​    ​ឈឺ​ក្បាល​ខ្លាំង​ទៅៗ​
•​    ​ចង្អោ​រ ឬ​ក្អួត​
•​    ​វិលមុខ ហើយ​ចង់​តែ​សន្លប់​
•​    ​ភាំង ឬ​វង្វេង​
•​    ​ប្រស្រី​ភ្នែកមាន​ទំហំ​ខុស​គ្នា​
•​    ​សម្តី​ឡុ​លៗ​
•​    ​ឡើង​សម្ពាធ​ឈាម​។​

​ខណៈពេល​ដែល​មាន​ឈាម​ច្រើន នៅ​ក្នុង​ខួរក្បាល ឬ​មាន​ចន្លោះ​តិចពេក រវាង​ខួរក្បាល និង​លលាដ៍ក្បាល រោគសញ្ញា​ទាំងនេះ អាច​នឹង​កើតមាន​ផងដែរ ៖
•​    ​រាងកាយ​ទន់​ល្ហិតល្ហៃ​
•​    ​មិនដឹង​ខ្លួន​
•​    ​សន្លប់​បាត់បង់​ស្មារតី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។