តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!

Videos


ទើបតែហក់ចូលក្នុងសិល្បៈមិនទាន់បានមួយឆ្នាំស្រួលបួលផង តារាសម្តែងរូបស្រស់ដែលមាន ទម្រង់មុខដូចតារាបរទេស គីម ច័ន្ទបរមី មានឱកាសបានសម្តែងរឿងជាបន្តបន្ទាប់សុទ្ធសឹងជាតួឯក។ប៉ុន្តែ យ៉ាងណាតារាវ័យក្មេងរូបនេះ បដិេសធមិនសម្តែងឈុតស្នេហាព្រឺព្រួចនោះទេ។ដោយអះអាងថា មិនចង់ល្បី តាមរូបភាពបែបនេះ ។

តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!

ដោយសាររូបសម្រស់ស្រស់ស្អាតនិងមានទម្រង់មុខបែបតារាបរទេសនោះ បានធ្វើអោយ គីម ច័ន្ទបរមី មានទីផ្សាររីកទូលាយគ្រាន់បើ។ជាក់ស្តែងមិនដល់មួយឆ្នាំផង នាងបានចូលរួមសម្តែងរឿង ចម្រៀងខារ៉ា អូខេនិងស្ប៉តពាណិជ្ជកម្មជាច្រើន ។ សម្រាប់ដើមឆ្នាំ ២០១៦ នេះ នាងថតបានប្រមាណជាបីរឿង ដែលមាន ទាំងរឿងដុំនិងរឿងភាគទូរទស្សន៍ក្នុងតំណែងជាតួស្រី។រឿងទាំងនោះមានដូចជារឿង «អាស៊ុយទ្រីស្មោះ ស្នេហ៍» របស់ផលិតកម្ម BKS «ទេពធីតាម៉ាណឺកាំង» និងរឿង «ស្នេហ៍បញ្ច្រាស់ទិស» ។ រឿងទាំងពីរនេះ នាង កំពុងថតនៅឡើយ ។

តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!

គីម ច័ន្ទបរមី ជឿជាក់ថា ក្រោយពីរឿងរបស់នាងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរ ទស្សន៍នោះ កេរ្តិ៍ឈ្មោះរបស់នាងនិងកាន់តែល្បីមួយកម្រិតថែមទៀត។ជាពិេសសរឿងភាគ «ទេពធីតាម៉ាណឺកាំង» របស់ ស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលក្នុងនោះ នាងសម្តែងជាតួស្រីឈ្មោះធីតា និង មានការតុបតែង ខ្លួន បែបម៉ាណាកាំង ឃ្យូតឃ្យូត ។

តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!

ក្នុងចំណោមរឿងដែល គីម ច័ន្ទបរមី យល់ព្រមសម្តែងសុទ្ធតែជារឿង ដែលមិនសូវមានឈុត ឆាកស្នេហាព្រឺព្រួចឬការស្លៀកពាក់សិចស៊ីនោះឡើយ ។ សម្រាប់នាងមិនទទួលសម្តែងឈុតឆាកបែបនេះនោះទេ បើទោះជាទទួលបានតម្លៃខ្លួនខ្ពស់និងឆាប់ល្បីយ៉ាងណាក៏ដោយ។អាចនិយាយបានថា នាងមិនចង់អោយមហាជនរិៈគន់ នាងខ្លាចបំផុតរឿងអាស្រូវ ។

តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!

ដោយសារតែមានរូបសម្រស់ស្រស់ស្អាតនិងមានទម្រង់មុខបែបតារាបរទសបានធ្វើអោយមហាជនខ្លះគិតថា គីម ច័ន្ទបរមី អាចនិងកែកុនរូបសម្រស់របស់ខ្លួនតាម បច្ចេកទេស ទំនើប ។ តែយ៉ាងណាស្រីស្រស់រូបនេះ បានអះអាងថា រូបសម្រស់របស់នាងធម្មជាតិ ១០០ ភាគរយ ៕ ចេនី

តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!
តារា​សម្តែង​រូប​ស្រស់ គីម ច័ន្ទ​បរ​មី បដិសេធ​ការ សម្តែង​ឈុត​ស្នេហា​ព្រឺព្រួច​!