ប្រ៊េ​ដ​ថក នាំ​នំ​ក្រស់​សង់​ស្នូល​ពង​ទាប្រៃ​ខ្នាត​តូច​ ដំបូងបង្អស់​មកកាន់​កម្ពុ​ជា​

ប្រ៊េ​ដ​ថក នាំ​នំ​ក្រស់​សង់​ស្នូល​ពង​ទាប្រៃ​ខ្នាត​តូច​ ដំបូងបង្អស់​មកកាន់​កម្ពុ​ជា​



ភ្នំពេញ ៖ នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត ​រសជាតិ​របស់​ស្នូល​ពង​ទាប្រៃ ព្រោះថា​នៅ​ពេលនេះ ហាង​នំប៉័ង ប្រ៊េ​ដ​ថក បាន​នាំមក​ជូន​នូវ​នំ​ក្រស់​សង់​ខ្នាត​តូច ដែល​មាន​ស្នូល​ជា​រសជាតិ​ ពង​ទាប្រៃ​ដំបូងបង្អស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នោះ​គឺ​នំ ហ្កូ​ល​ដិ​ន ឡា​វ៉ា ក្រស់​សង់​ (Golden Lava Croissant) ដែល​នឹងមាន​ដាក់លក់​ចាប់ពី​ថ្ងៃ​ពុធ ទី​១ ខែមិថុនា ឆ្នាំ​២០១៦​នេះហើយ​។

ប្រ៊េ​ដ​ថក នាំ​នំ​ក្រស់​សង់​ស្នូល​ពង​ទាប្រៃ​ខ្នាត​តូច​ ដំបូងបង្អស់​មកកាន់​កម្ពុ​ជា​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ជា​មួយ​នឹង​ការ​លក់​លើកដំបូង​បង្អស់ នំ​ដែលមាន​ទំហំ​តែមួយ​ម៉ាត់​នេះ នឹង​ផ្តល់​ជូន​នូវ​ការ​គួបផ្សំ​គ្នា​ រវាង​ស្នូល​ប្រៃ​លាយ​ផ្អែម​របស់​ពង​ទាប្រៃ និង​ភាព​ស្រួយ​នៃ​នំ​ក្រស់​សង់​ដែល​ព័ទ្ធ​ពី​ក្រៅ បង្កើត​បានជា​រសជាតិ​ថ្មី​មួយ​ សម្រាប់​លោកអ្នក​ស្រូបយក ហើយ​វា​កាន់តែ​ឆ្ងាញ់ បើ​សិន​ញ៉ាំ​ក្តៅៗ ថ្មីៗ ចេញពី​ឡ ដែល​ធ្វើ​ឲ្យ​ដក់ចិត្ត មិនអាច​បំភ្លេចបាន ចង់​ញ៉ាំ​ហើយ​ញ៉ាំ​ទៀត ជា​មួយនឹង​រសជាតិ​ដ៏​ថ្មីស្រឡាង​មួយ​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ​នំ​ហ្កូ​ល​ដិ​ន​ឡា​វ៉ា​ក្រស់​សង់ ​(Golden Lava Croissant) នឹង​មាន​ចាប់ផ្ដើម​លក់​ជា​បន្តបន្ទាប់​នៅ​តាម​សាខា​ទាំង​៣ របស់ ប្រ៊េ​ដ​ថក ក្នុង​រាជធានី​ភ្នំពេញ ដែល​ចំនួន​នៃ​ការ​លក់​ប្រចាំថ្ងៃ​ គឺ​មាន​កំណត់​។ ប្រ៊េ​ដ​ថក ក៏​មាន​ទទួល​នូវ​ការ​កុម្ម៉ង់​ទុក​មុន​ជា​លក្ខណៈ​ធំ ស័ក្ដិសម​បំផុត​សម្រាប់​កម្មវិធី​ជប់លៀង ឬ ការ​ណាត់​ជួបជុំ​កម្សាន្ត​ផ្សេងៗ។

ចុងក្រោយ​សេចក្តីប្រកាស​ព័ត៌មាន​បាន​ណែនាំ​ដល់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​នំប៉័ង ហើយ​ចូល​ចិត្ត​រក​នូវ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក សូម​កុំ​ភ្លេច​ទៅ ប្រ៊េ​ដ​ថក ដើម្បី​ទទួលយក​នូវ​រសជាតិ​ដ៏​ពិសេស និង​ថ្មីស្រឡាង​នេះ​ទាំង​អស់គ្នា​!​៕

ប្រ៊េ​ដ​ថក នាំ​នំ​ក្រស់​សង់​ស្នូល​ពង​ទាប្រៃ​ខ្នាត​តូច​ ដំបូងបង្អស់​មកកាន់​កម្ពុ​ជា​