Huawei ប្រកាស​លក់​ចេញ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ូ​ឌែ​ល Mate 8 សម្រាប់​អតិថិជន​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍ ត្រឹមតែ ៥២៩ ដុល្លារ​

Huawei ប្រកាស​លក់​ចេញ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ូ​ឌែ​ល Mate 8 សម្រាប់​អតិថិជន​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍ ត្រឹមតែ ៥២៩ ដុល្លារ​



ភ្នំពេញ​ ៖ គិត​​ត្រឹម​ខែឧសភា ឆ្នាំ​២០១៦​នេះ ការនាំចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Mate 8 ទូទាំង​សកលលោក មាន​ចំនួន​ច្រើនជាង៤លាន​គ្រឿង​ហើយ នៅក្នុង​រយៈពេល៤​ខែ​ដំបូង បន្ទាប់ពី​ការ​ចាប់ផ្តើម​បញ្ចេញ​ទូរស័ព្ទ​នេះ​ ទៅកាន់​អ្នកប្រើប្រាស់​។ ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គាំទ្រ ​រប​ស់​អតិថិជន និង​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន។ ក្រុមហ៊ុន​ Huawei បាន​រៀប​ចំ​តារាង​តម្លៃ​ពិសេស ដែ​ល​ពុំ​ធ្លាប់​មាន​ពី​មុន​មក គឺ Huawei Mate 8 ឥឡូវនេះ មានតម្លៃ​ត្រឹមតែ​ ៥២៩ ដុល្លារ តែប៉ុណ្ណោះ ដែល តម្លៃ​ពីមុន​គឺ​៥៨៩​ដុល្លារ សម្រាប់​តែ​អតិថិជន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei ម៉ូ​ឌែ​ល Mate 8 ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ កាលពី​ខែ​មក​រា ឆ្នាំ​២០១៦​។ បំពាក់​ជាមួយ​បន្ទះ​ឈី​ប​ ដែល​មាន​អនុភាព​ខ្លាំង ថ្ម​មាន​សមត្ថភាព​ខ្ពស់ និង​ការ​ច្នៃ​ម៉ូត​ទាន់សម័យ រួមមាន​ជំរើស​ពណ៌ បាន​ធ្វើ​ឲ្យ Mate 8 ក្លាយជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ សម្រាប់​ឥស្សរជន អ្នកជំនួញ​ទាំងឡាយ នា​សម័យ​បច្ចុប្បន្ន​នេះ​។​

​លោក អែម យុ​ទ្ធូ ប្រធាន​ទីផ្សារ​ជាន់ខ្ពស់​របស់ Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា Huawei Mate 8 ជា​ស្មា​ត​ហ្វូ​ន ដែល​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ ស្កេ​ន​ស្នាម​ម្រាមដៃ​ដ៏​អស្ចារ្យ តួ​ទាំងមូល​ស្រោប​ដោយ​លោ​ហធាតុ​ប្រណីត ប្រើ​បាន​ស៊ីម​ពីរ 4G LTE អេក្រង់​ទំហំ 6 អ៊ី​ញ​ធំ តែ​ងាយស្រួល​កាន់ ដោយសារតែ​ការ​រចនា​ផ្នែក​ខាងក្រោយ​ មាន​រាងស្ដើង​កោង តម្រូវ​នឹង​បាតដៃ ហើយ​ស្មា​ត​ហ្វូ​ន​នេះ បំពាក់​មក​ជា​មួយ ​RAM ទំហំ 4GB អង្គ​ចងចាំ 64GB និង​អង្គ​ប្រតិបត្តិការ Android Mashmallow 6.0 ជំនាន់​ក្រោយ​គេ​បង្អ​ស់​។ បើ​ងាក​មក​មើល​ពី​ទំហំ​កាមេរ៉ា​វិញ Huawei Mate 8 បាន​ភ្ជាប់​មក​ជា​មួយ​នូវ​កាមេរ៉ា​ ក្រោយ​ទំហំ​ដល់​ទៅ 16MP និង​កាមេរ៉ា​មុខ​ទំហំ 8MP ដែល​អាច​ផ្ដិត​យក​រូបភាព​យ៉ាង​ច្បាស់​កម្រិត​ខ្ពស់ ទោះបី​ក្នុង​ទី​ងងឹត​ក៏ដោយ ក្រៅ​ពី​នេះ​វា​ក៏​មាន​មុខងារ​កាមេរ៉ា ពិសេសៗ​ជាច្រើន​ដូចជា Light Painting, Beauty, Time-lapse, Panorama, Super night, HDR, All focus, slow motion(​ថត​វីដេអូ​យឺតៗ​) និង professional Camera ដូចជា ជ្រើសរើស ISO, S, EV, AF, WB… ដែល​មុខងារ​ទាំងនេះ អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នក​ថតរូប​អាជីព​បាន​ដោយ​មិនដឹង​ខ្លួន​។

ក្រៅ​ពី​នេះ ជាមួយ Mate 8 អ្នកប្រើប្រាស់​អាច​ធ្វើ​ការ​ថត​ស្ក្រី​ន​ទូរស័ព្ទ​ជា​រូបភាព Magic touch និង​មាន​ថាមពល​ថ្ម​អស្ចារ្យ​។ “​យើង​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា ​ការ​កែប្រែ​នូវ​តារាង​តម្លៃ​ពិសេស ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Mate8 ត្រឹមតែ ៥២៩ ដុល្លារ នឹង​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន ​នៅ​តំបន់​អាស៊ី​សាជាថ្មី​ម្តង​ទៀត ជា​ពិសេស​គឺ​កម្ពុជា​តែម្តង​”​។​

ភាព​ដ៏​អស្ចារ្យ និង​ល្បី​ឡាញ​នៃ​ក្រុមហ៊ុន Huawei ទើប នៅក្នុង​ខែ​មីនា ឆ្នាំនេះ លោក Lionel Messi ដែល​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក បាន​ចូលរួម​ជាមួយ​សមាជិក ឯកអគ្គរាជទូត​សុច្ឆន្ទៈ នៃ​ម៉ាក​ថ្មី​ទូទាំង​សកលលោក​របស់​ក្រុមហ៊ុន Huawei និង​ក៏​ជា​ម៉ូឌែល​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Mate 8 ផង​ដែរ​។ ឥឡូវនេះ ទូរស័ព្ទ​ម៉ូ​ឌែ​ល Mate 8 មាន​ដាក់​លក់​ហើយ នៅ​តាម​ហាង​ចែកចាយ​សំខាន់ៗ​នានា ទាំង​២០០​សាខា​ទូទាំង​ប្រទេស​៕