ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ចោមចៅ រៀបចំ​ផែនការ​​ សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹ​ក្សា​សង្កាត់​អាណត្តិ​ទី​៤

ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ចោមចៅ រៀបចំ​ផែនការ​​ សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹ​ក្សា​សង្កាត់​អាណត្តិ​ទី​៤

​ភ្នំពេញ ​៖ លោក សាំ ពិសិដ្ឋ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ចោមចៅ​ នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែ​ឧស​ភា​ ឆ្នាំ​២០១៦​នេះ បាន​ប្រជុំ​ការងារ​បក្ស​​ និង​រៀបចំ​ផែនការ​សកម្មភាព​ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​៤ ជាមួយ​សមាជិក​ក្រុមការងារ​ចុះ​ជួយ​គណៈកម្មាធិការ​បក្ស​សង្កាត់ ប្រធាន​សាខា​បក្ស អនុ​សាខា​បក្ស នៅ​សង្កាត់​ចោមចៅ សរុប​ចំនួន​១១២​នាក់​។​

ចំពោះ​ខ្លឹម​សារសំខាន់​នៃ​កិច្ចប្រជុំ​នោះ​ ត្រូវ​បាន​ លោក សាំ ពិសិដ្ឋ ឲ្យ​ដឹង​ថា

ទី​១​ គឺ​ការ​ត្រៀម​បេក្ខជន​ចំនួន​៩​នាក់ សម្រាប់​តំណែង​មេភូមិ​ថ្មី ដែល​បំបែកចេញ​ចំនួន​៩​ភូមិ​ថ្មី ពី​ក្នុង​ចំនួន ២៧​ភូមិ ដែល​មាន​ស្រាប់​។ ​

ទី​២ ក្នុង​ផែនការ ​សង្កាត់​ចោមចៅ​នឹង​បំបែក​ជា​ ៣ ក្រុមការងារ​ ត្រៀម​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត សម្រាប់​សង្កាត់​ចោមចៅ​១ ចោមចៅ​២ ចោមចៅ​៣​ ត្រៀម​បេក្ខជន​ពេញ​សិទ្ធិ​១២​នាក់ បម្រុង ១២​នាក់ សម្រាប់​សង្កាត់​នីមួយៗ។​

ទី​៣ ត្រៀម​ការបែងចែក​ភ្នាក់ងារ​ សង្កេត​ការបោះឆ្នោត​ទៅ​សង្កាត់​ថ្មី​ទាំង​៣ លើ​សមាសភាព​មាន​ស្រាប់ ១៤២​នាក់ និង​បេក្ខជន​ត្រៀម ១៤២​នាក់​។ ករណី​ការិយាល័យ​បោះឆ្នោត​ថ្មី​កើន នឹង​បន្ថែម​សមាសភាព​។​

ទី​៤ បន្ត​សហការ​ជាមួយ​ក្រុម​ការងារ​ កសាង​សមាជិក​បក្ស​តាម​រោងចក្រ​។ មាន​កម្មករ​សរុប ១៣៥.០០០​នាក់ មាន​សិទ្ធិ​បោះឆ្នោត​នៅ​សង្កាត់​ចោមចៅ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ ដែល​ត្រូវ​ខិតខំ​ពុះពារ​សម្រេច​ឲ្យ​បាន​។​

ទី​៥ អង្គប្រជុំ​ប្រមូល​វិភាគទាន​ជា​ថវិកា​បាន​ចំនួន ១.៤០០​ដុល្លា​អាមេរិក ដើម្បី​ទិញ​អង្ករ​ចំនួន​២​តោន និង​ទិញ​ទឹកស៊ីអ៊ីវ ទឹកត្រី មី សម្រាប់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាត​ក្នុង​ជីវភាព​នៅ​តាម​ភូមិ​៕