សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​មួយ​ខ្សែ​ នៅ​វិទ្យាល័យ​ ហ៊ុន សែន ​ស្មាច់​ដែង​

សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​មួយ​ខ្សែ​ នៅ​វិទ្យាល័យ​ ហ៊ុន សែន ​ស្មាច់​ដែង​

ព្រះសីហនុ​ ៖ ផ្លូវ​បេតុង​មួយ​ខ្សែទទឹង​៤​ម៉ែត្រ ​មាន​ប្រវែង​១១៣.៥​ម៉ែត្រ​ ដែល​ជា​អំណោយ​របស់​ក្រុម​ចលនា​យុវជន​ក្រុម ​១៥៧​ សាខា​ខេត្ត​ព្រះសីហនុ ​កសាង​ឡើង​នៅក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ហ៊ុន សែន​ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​​ឧសភា ក្រោម​អធិបតីភាព​ លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ជា​ស្ថាបនិក​ចលនា​យុវជន​កម្ពុជា ​១៥៧​ និង លោក សំ សំអាត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​និង ​លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ សាខា​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​អស់​លោក​ជា​ប្រធាន​មន្ទីរ លោកគ្រូ ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត​។​

​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ជា​ស្ថាបនិក បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ដោយ​គូស​បញ្ជាក់​ថា ដោយ​មើល​ឃើញ​ថា ​នៅក្នុង​សាលា​មិន​ទាន់​មាន​ផ្លូវ​ធ្វើដំណើរ​ល្អ​ប្រសើរ​ ជាពិសេស​នៅ​រដូវវស្សា​ក្នុង​បរិវេណ​សាលា​មាន​ទឹក​ដក់​ ដែល​បង្ក​ការ​លំ​បាក​ ដល់​សិស្ស​នោះ ​ទើប​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​បានសម្រេច​ផ្តល់​ថវិកា​កសាង​ផ្លូវ​បេតុ​ង​មួយ​ខ្សែ​នេះ​ឡើង​។​ ហើយ​ម្យ៉ាងទៀត​ការ​កសាង​ផ្លូវ​នេះ​ ជា​ការ​ជួយ​កែលំអ​សោភណភាព​អនាម័យ បរិស្ថាន​ល្អ ក្នុង​សាលា​វិទ្យាល័យ ​ហ៊ុន សែន​ ស្មាច់​ដែង​ ផង​ដែរ។​

ក្នុង​ឱកាស​នោះ ​លោក ម៉ឹង ពន្លក ក៏បាន​ចែក​អំណោយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន​៥១​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥០,០០០​រៀល សិស្សានុសិស្ស​ចំនួន​២១០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា ៥,០០០​រៀល និង​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​១​បាវ​(២៥​គីឡូក្រាម​), មី​១​កេស​, ត្រីខ​១​យួរ​, ប្រេងឆា​១​ដប​, ទឹកត្រី​១​យួរ​, ទឹក​ស៊ីអ៊ីវ​១​យួរ​, អំបិល​១​គីឡូក្រាម​, ស្ករស​១​គីឡូ​ក្រាម​, ប៊ីចេង​០.៥​គីឡូក្រាម និង​ថវិកា ១០,០០០​រៀល​។​

មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​បេតុង​នេះ ​ដែល លោក សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​អំណរ​គុណ​ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ​ដែល​បាន​ចូលរួម​ធ្វើ​កិច្ច​ការ​មនុស្សធម៌​ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ​ និង​ការ​កសាង​សង្គមជាតិ ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យ៉ាងច្រើន​នា​ពេល​កន្លងមក​។​

លោក សំ សំអាត បាន​ឲ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​យុវជន​កម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ និង​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ៕