ប្រជាពលរដ្ឋ ​៦​ភូមិ​ ក្នុងស្រុក​ចុងកាល់​ ឃាត់​គ្រឿងចក្រ​​ឈូស​ឆាយ​ ព្រោះ​មិនទាន់​ដោះស្រាយ​ផល​ប៉ះពាល់

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ ​ស្ថិតនៅ​ស្រុក​ចុងកាល់​ បាន​នាំគ្នា​មក​បញ្ឈប់​គ្រឿងចក្រ​ ក្រុមហ៊ុន​ចិន​មួយ​កន្លែង ​មាន​ឈ្មោះថា (​ក្រុមហ៊ុន​ អី​ណូ​ហាយ​ត្រូ​)​ ដែល​កំពុង​ឈូស​ឆាយដី​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​អា​តោ ស្ថិតនៅ​ក្នុង​ភូមិ​ស្រះកែវ ឃុំ​ពង្ររ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋ​ដែល​ឃាត់​គ្រឿងចក្រមានចំនួន​សរុប​៩៦​នាក់ នៅក្នុង​៦​ភូមិ​ រួមមាន​ ទី​១ ​ភូមិ​ស្រះកែវ ឃុំ​ពង្ររ ទី​២ ​ភូមិ​អា​តោ ឃុំ​ចុងកាល់ ទី​៣​ ភូមិ​ចា​ថ្មី ឃុំ​លំ​ទង​ ស្រុក​អន្លង់វែង ទី​៤ ​ភូមិ​បាក់​នឹម សង្កាត់​កូន​ក្រៀល ទី​៥ ​ភូមិ​កូនដំរី ឃុំ​សំ​រ៉ោ​ង ទី​៦ ​ភូមិ​ទំ​ពឿ ឃុំ​លំ​ទង ពួកគាត់​បាន​ធ្វើ​ដំណើរ​ដោយ​គោយន្ត​កន្ត្រៃ​ ៨​គ្រឿង​ និង​ម៉ូតូ​៣៣​គ្រឿង​។

ប្រជាពលរដ្ឋ​ក្នុងចំណោម​៦​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ពួកគាត់​នាំគ្នា​ មក​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ ​របស់​ក្រុមហ៊ុន​ អី​ណូ​ហាយ​ត្រូ​(​ចិន​) ​ដោយសារតែ​ក្រុមហ៊ុន​ខាងលើ​ មិនទាន់​ដោះស្រាយ​នូវ​ផល​ប៉ះពាល់ ​ដែលក្រុមហ៊ុន​បាន​ឈូស​ឆាយ​លើ​ដី​ពួកគាត់​។ ពួកគាត់​បន្ត​ទៀត​ថា អោយ​ភាគី​ខាង​ក្រុមហ៊ុន​ដោះស្រាយ​ផល​ប៉ះពាល់​ ដល់​ពួកគាត់​ជា​មុន​សិន​ទើប​ពួកគាត់​ឲ្យ​ធ្វើ​សកម្មភាព​បន្ត​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​សកម្មភាព​បញ្ឈប់​របស់​ប្រជាពលរដ្ឋ​ខាងលើ​ រហូតដល់​ម៉ោង​១២​ទៅ​ម៉ោង​១​ទៅ​ហើយ ក៏​មាន​វត្តមាន​លោក ហៀ​ប ប៊ុន​រិ​ទ្ធ អភិបាលស្រុក​ចុងកាល់​មក​សម្របសម្រួល​ដែរ ប៉ុន្តែ​នៅតែ​មិនទាន់​ដោះ​ស្រាយ​បាន ​ដោយហេតុថា ភាគី​ទាំងសងខាង​មិន​ទាន់​បាន​វិល​ទៅ​ដោះស្រាយ​ត្រូវរ៉ូវ​គ្នា​នោះ​ទេ​៕