​បុរស​ម្នាក់ ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន​២​នាក់ រថយន្ត​កា​ម៉ាស់ បុក​ស្លាប់​ទាំងអស់​

បន្ទាយមានជ័យ:
បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន​២​នាក់ ត្រូវបាន​រថយន្ត​កា​ម៉ាស់ បុក​កិន​ក្បាល​ខ្ទេច បណ្តាល​ឲ្យ​ស្លាប់ នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៦ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​សា​សា​បឋមសិក្សា វាំង​មួង ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
                  
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ មុនពេល​កើតហេតុ គាត់​បានឃើញ​បុស​ម្នាក់ ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន​២​នាក់ មក​ទិសដៅ​ខាងកើត​ទៅខាង​លិច លុះ​មកដល់​ចំណុចកើតហេតុ​នោះ ស្រាប់តែ​ឃើញ​មាន​រថយន្ត មួយគ្រឿង បើកបរ​ល្បឿន​លឿន ទៅបុក​ម៉ូតូឌុប​ប្រពន្ធ បណ្តាល​ឲ្យ​បោក​ក្បាល ជាមួយ​ថ្នល់ជាតិ ហើយ​កន្ទុយ​ក្រោយ នៃ​រថយន្ត បាន​ជាន់​បន្ថែម បណ្តាល​ឲ្យ​ជនរងគ្រោះ កិន​ក្បាល​ខ្ទេច ចេញ​ខួរ​ស្លាប់​ភ្លាមៗ​ទីនោះ​។​
          
​លោក​ម៉ក់ សាក់ អធិការរង​ទទួលបន្ទុក​ចរាចរណ៍ ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថាៈ នៅក្នុង​ហេតុការណ៍​នោះ មនុស្ស​ស្លាប់​៤​នាក់ បាន​ស្លាប់ ១.​ឈ្មោះ នៅ សូ​ភី អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆេង ស៊ី​ណៃ អាយុ​៣២​ឆ្នាំ និង​កូន​២​នាក់ ឈ្មោះ​នៅ ស៊ី​វ៉ាន់​ណេ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ឈ្នោះ​នៅ ស្រី​និ​ច ភេទ​ស្រី អាយុ​៤​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក់ ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខៀវ រស់នៅ​ភូមិ​ថ្មបាំង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
      
​លោក​ម៉ក់ សាក់ បាន​បន្តថាៈ សាកសព​ជនរងគ្រោះ បាន​យកទៅ​កម្ក​ល់​រក្សាទុក រង់ចាំ​ក្រុមគ្រួសារ​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V

​សព​ជនរងគ្រោះ​ចរាចរណ៍ ក្រុមគ្រួសារ​បង្ក​ល់​វត្ត​រតនៈ​និមិត្ត​