រកឃើញ​គុណប្រយោជន៍​ថ្មី ២ យ៉ាង របស់ «​ល្ង​» ចំពោះ​សុខភាព​

Videos


តាមការសិក្សាបានឲ្យដឹងថាគ្រាប់ល្ងជាអាហារមានប្រយោជន៍ច្រើនចំពោះសុខភាពហើយវាក៏មានសារធាតុប្រឆាំងអុកសីុដកម្មច្រើនណាស់ដែរ ជាពិសេសប្រេងល្ងអាចជួយកាត់បន្ថយបញ្ហាស្ត្រេសបាន ។

រកឃើញ​គុណប្រយោជន៍​ថ្មី ២ យ៉ាង របស់ «​ល្ង​» ចំពោះ​សុខភាព​

អ្នកសិក្សាមកពីសាកលវិទ្យាល័យ Rio de Janeiro State University ក្នុងប្រទេសប្រេសីុលបានឲ្យដឹងថាការវាយតម្លៃពីប្រសិទ្ធភាពនៃសមាសធាតុដែលមានក្នុងគ្រាប់ល្ងអាចជួយកាត់បន្ថយសារធាតុបង្កឲ្យអារម្មណ៍តានតឹងបាន ដែលវាច្រើនបណ្តាលមកពីអុកសីុដកម្មក្នុងរាងកាយដោយសារសម្ពាឈាមឡើងខ្ពស់ ។ ក្រៅពីនេះវាក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនិងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ដោយឡែកតាមលទ្ធផលនៃការសិក្សាក៏បានឲ្យដឹងដែរថា វាអាចជួយការពារបញ្ហាកកស្ទះសរសៃឈាមក្នុងបេះដូង ។ ដូច្នេះអ្នកជំនាញបានតម្រូវឲ្យអ្នកគួរប្រើប្រេងល្ងក្នុងមុខម្ហូបអាហារ បើអាចរកបាន ព្រោះវាមានគុណសម្បត្តិច្រើន ។ លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តី Journal of Medicinal Food៕ សុផល