Original Song ចេញ​​​កាល​ពី​យប់​មិញ​ចំនួន​ពីរ​​បទ ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​​

បើនិយាយដល់ Original Song នៅពេលនេះប្រិយមិត្តជាច្រើនប្រាកដជាដឹងរួចមកហើយថា CAMBOMAG កំពុងតែនិយាយអំពីអ្វី វាគឺជាចម្រៀងដែលនិពន្ធដែលជាស្នាដៃកូនខ្មែរទាំងទំនុក មេឡូឌី និង បទភ្លេង ។

តែប្រិយមិត្តមានដឹងទេថាចម្រៀង Original ថ្មីចំនួន ២ បទទើបតែត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញ Youtube កាលពីយប់មិញ ដែលមួយបទគឺជាបទចម្រៀងរបស់តារាចម្រៀងស្រី Adda ដែលមានចំណងជើងថា ភ្លើង, ចំណែកឯមួយបទទៀតគឺជារបស់លោក ម៉ា ច័ន្ទបញ្ញា ដែលមានចំណងជើងថា ម្ចាស់គ្រងសុបិនស្នេហ៍ ដែលជាបទចម្រៀងសម្រាប់ខ្សែភាពយន្ត “នំបុ័ងសុបិនស្នេហ៍” របស់ស្ថានីយទូរទស្សន៍ CTN ។

ដែលបទចម្រៀងទាំងពីរនេះគ្រាន់តែចេញភ្លាម មានការចែករំលែកតគ្នា ពីម្នាក់ ទៅម្នាក់តាមរយៈបណ្ដាញសង្គម Facebook ជាមួយនឹងការសរសើរពីស្នាដៃនៃការនិពន្ធ និងច្រៀនងនូវបទចម្រៀងដ៏ពីរោះទាំងពីរបទនេះ៕

បទ ភ្លើង ច្រៀងដោយ Adda

បទ ម្ចាស់គ្រងសុបិនស្នេហ៍ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា


  • Original Song ចេញ​​​កាល​ពី​យប់​មិញ​ចំនួន​ពីរ​​បទ ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កំសាន្ត
Tags: