អុញ ! តើ​នេះ​ជា​ឯក​សណ្ឋាន​ថ្មី​របស់​ Barcelona មែន​ទេ​ ? តែ​ដូច​អត់​ទាន់​មាន​ Sponsor

កាលពីពេលថ្មីៗនោះលើបណ្ដាញអ៊ីនធឺណេតគេប្រទះឃើញមានការបង្ហោះនៅរូបភាពមួយដែលគេសង្ស័យថានោះជាឯកសណ្ឋានថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់ប្រើប្រាស់នៅរដូវកាលក្រោយនេះ ។

ដោយក្នុងរូបភាពនោះគឺឃើញមានតារាបាល់ទាត់របស់ Barcelona ៦រូបពាក់នៅឯកសណ្ឋាននោះដែលមានដូចជា Lionel Messi ,Sergio Busquets, Luis Suarez , Andres Iniesta, Neymar នឹង Gerard Pique  តែយ៉ាងណាបច្ចុប្បន្នក្លឹប Barcelona ផ្ទាល់ពុំទាន់មានការបង្ហាញឯកសណ្ឋានថ្មីនៅឡើយទេ ។

អ្វីដែលគេចាប់អារម្មណ៍មួយទៀតនោះគឺនៅលើឯកសណ្ឋាននោះពុំទាន់មានម្ចាស់ឈ្មោះ Sponsor ថ្មីនៅឡើយ ខណៈ Sponsor ចាស់របស់ក្លឹប Barcelona គឺ Qatar Airway បានបញ្ចប់នៅក្នុងខែនេះ ។ ខណៈតាមដំណឹងមកថាក្រុមហ៊ុនភេសជ្ជៈ Pepsi អាចធ្វើជាម្ចាស់ Sponsor ថ្មីរបស់ក្លឹប Barcelona វិញម្ដង ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះឯកសណ្ឋានថ្មីក្នុងរូបនេះ តើចូលចិត្តអត់ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • អុញ ! តើ​នេះ​ជា​ឯក​សណ្ឋាន​ថ្មី​របស់​ Barcelona មែន​ទេ​ ? តែ​ដូច​អត់​ទាន់​មាន​ Sponsor已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កីឡា
Tags: