កីឡាករ​អត្តពលកម្ម​អាយុ​ក្រោម​១៨​ឆ្នាំ​៥​រូប​នឹងចូលរួម​ប្រជែង​ជើងឯក​អាស៊ី​នៅ​ប្រទេស​វៀតណាម​ និពន្ធដោយ : សឿន វណ្ណឌេត       28-05-2016, 3:39 pm         125

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377កីឡាករ​អត្តពលកម្ម​អាយុ​ក្រោម​១៨​ឆ្នាំ​៥​រូប​នឹងចូលរួម​ប្រជែង​ជើងឯក​អាស៊ី​នៅ​ប្រទេស​វៀតណាម​​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៥​រូប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង​ហា​ហូ​យ ប្រទេស​វៀតណាម នា​ថ្ងៃទី​២ ខែមិថុនា​ខាងមុខនេះ​។ កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងនេះ នឹងធ្វើ​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ចំនួន​៤៥​ប្រទេស​ផ្សេងទៀត ប៉ុន្តែ​ទោះជា​យ៉ាងណា សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​មានសង្ឃឹម​ខ្ពស់​សម្រាប់​ការចូលរួម​លើក​នេះ​។

​ក្រោយ​ហ្វឹកហាត់​យ៉ាងសកម្ម​អស់​រយៈពេល​ជាច្រើន​ខែ​កីឡាករ​កីឡាការិនី​អត្តពលកម្ម​យុវជន​ថ្នាល​អាយុ​ក្រោម​១៨​ឆ្នាំ​ចំនួន​៥​រូប​(​ស្រី​ម្នាក់​)​នឹងចូលរួម​ប្រជែង​ក្នុង​ព្រឹ​តិ្ត​ការណ៍​ប្រកួត​ដណ្តើម​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​១៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ថ្ងៃទី​២ ខែមិថុនា ខាងមុខ​។ កម្ពុជា​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​៣ លើក​រួចមកហើយ ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ តែ​សម្រាប់​លើក​នេះ​សហព័ន្ធ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល ព្រោះ​កីឡាករ​ដែល​គ្រោង​បញ្ជូនទៅ​សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​។​
កីឡាករ​អត្តពលកម្ម​អាយុ​ក្រោម​១៨​ឆ្នាំ​៥​រូប​នឹងចូលរួម​ប្រជែង​ជើងឯក​អាស៊ី​នៅ​ប្រទេស​វៀតណាម​ និពន្ធដោយ : សឿន វណ្ណឌេត       28-05-2016,  3:39 pm         125

​លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​បញ្ជាក់ថា​៖«​កីឡាករ​ដែល​យើង​គ្រោង​នឹង​បញ្ជូនទៅ​មាន​៥​នាក់ កីឡាករ​៤ និង​កីឡាការិនី​ម្នាក់ ព្រមទាំង​ថ្នាក់ដឹកនាំ​២​រូប​។ នេះ​ជា​លើក​ទី​៣​ហើ​ស​សម្រាប់​កម្ពុជា​យើង ដោយ​ការចូលរួម​នាពេល​កន្លងមក​ពុំ​ទទួលបាន​មេដាយ​អ្វី​នោះទេ ប៉ុន្តែ​សម្រាប់​ការចូលរួម​កាលពី​លើក​មុន​នៅ​ថៃ យើង​សង្កេតឃើញថា កម្រិត​បច្ចេកទេស​មាន​ការកើនឡើង​។ ហើយ​សម្រាប់​លើក​នេះ​យើង​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​»​។
កីឡាករ​អត្តពលកម្ម​អាយុ​ក្រោម​១៨​ឆ្នាំ​៥​រូប​នឹងចូលរួម​ប្រជែង​ជើងឯក​អាស៊ី​នៅ​ប្រទេស​វៀតណាម​ និពន្ធដោយ : សឿន វណ្ណឌេត       28-05-2016,  3:39 pm         125

​គួរ​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា​ទទួលបាន​សិទ្ធ​ក្នុងការ​បញ្ជូន​កីឡាករ​កីឡាការិនី ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ចំនួន​២​នាក់ គឺ​កីឡាករ NEKO ជនជាតិ​ជប៉ុន សញ្ជាតិ​ខ្មែរ ដែល​បច្ចុប្បន្នកំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន និង​អតីត​កីឡាការិនី​ជម្រើស លី ណា​រី ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កេ​ន​យ៉ា ដោយ​ពួកគេ​ទាំងពីរ​នឹង​ប្រកួត​ក្នុង​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ​។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុ​ជាមាន​ក្លិប​-​សមាគម ជា​សមាជិក​ចំនួន​២៩ និង​មាន​កីឡាករ​កីឡាការិនី​ជាង​៣០០​នាក់​៕