ចោរអត់សំណាង​ លួចរថយន្តគេ​ បើករត់បុកសួន ពុះទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើង

ភ្នំពេញ៖រថយន្ត ប៉ាសេរ៉ូមួយគ្រឿង ពណ៌ស្លែលាយទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២ K ១២៩១ បានបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងាជើងទ្រ មេឃច្រងាង ធ្លាក់ទៅចិញ្ចើមផ្លូវ បន្ទាប់ពីជនសង្ស័យម្នាក់​លួចឆ្កឹះសោហើយជិះរត់​ពីមុខផ្ទះសំណាក់​គៀនឃ្លាំង ដែលម្ចាស់ចតទុកចោលនី​ ម៉ោងង៣៖៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨​ ខែឧសភាឆ្នាំ២០១៦ នៅតាមបណ្តោយ​ផ្លូវជាតិលេខ៥ត្រង់ចំណុចមុន​ បេនឡានយាយផានចាស់ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ 

បន្ទាប់ពីក្រឡាប់រួចគេមិនដឹងថាជនសង្ស័យមានបក្ខពួកបុ៉ន្មាននាក់ ហើយត្រូវរបួសធ្ងន់​ ឬស្រាលនោះទេ​ ក្រោយមកទើបម្ចាស់រថយន្ត ដែលមិនបានប្រាប់ឈ្មោះបានចេញមុខមកអះអាងថារថយន្តនេះជារបស់ខ្លួនដែលចតនៅមុខផ្ទះសំណាក់គៀនឃ្លាំង ហើយត្រូវចោរលួច ។ អាជ្ញាមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ​ រថយន្តប៉ាសេរ៉ូ​ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុក៏បានរ៉េចង្កូតបុកសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើមផ្លូវតែម្តង ចំណែកអ្នកបើកបរបាន លូនចេញពីក្នុងរថយន្តហើយគេចខ្លួនបាត់តែម្តង ។ ភ្លាមៗនោះ​ សមត្ថកិច្ចបានហៅផ្នែកចរាចរក្រុងឱ្យមកស្ទូចយកទៅរក្សាទុកនៅការិយាល័យ ស្រាប់តែមានម្ចាស់មកអះអាងថា នេះជារថយន្តរបស់ខ្លួន ដែលចោរលួចចេញពីមុខផ្ទះសំណាក់គៀនឃ្លាំងទៅ ព្រោះមុនពេលកើតហេតុខ្លួន បានដឹកស្រីស្នេហ៍ ម្នាក់មកដេក​ នៅផ្ទះសំណាក់គៀនឃ្លាំង ហើយចតរថយន្តនៅមុខផ្ទះសំណាក់​ ពេលភ្ញាក់ដឹងខ្លួនឡើងក៏ស្រាប់តែ បាត់រថយន្ត​ហើយឮគេប្រាប់ថា មានរថយន្តក្រឡាប់នៅចំណុចខាងលើ ក៏ទៅមើលទើបដឹងថាជារថយន្ត របស់ខ្លួនមែន ។

នគរបាលប៉ុស្តិ៍ព្រែកលៀប​ បានអះអាងថា មកដល់ពេលនេះម្ចាស់រថយន្ត នៅមិនទាន់ចូលមកដាក់ បណ្តឹងនៅឡើយទេ ហើយបច្ចុប្បន្នរថយន្តនេះ ត្រូវបាននគរបាលស្ទូចយក ទៅរក្សាទុកនៅការិយាល័យចរាចរក្រុងរងចាំម្ចាស់ ចូលខ្លួនដោះស្រាយ ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅនេះ នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងនេះបានឲ្យដឹងពី ដំណើររឿង​ ឈាន​ដល់​ករណី​ប្លន់​រថយន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា​នេះ គឺ​ដំបូង​ឡើយ​ម្ចាស់​រថយន្ត​ពិតប្រាកដ​ឈ្មោះ ឡាក់ ស៊ី​ដា​រិ​ទ្ឋ អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​យោធា ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡាក់ សម្បត្តិ អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ប្រកាស​លក់​រថយន្ត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ម៉ាក Luxus 470 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S 9925 ក្នុង​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ។

ក្រោយ​ប្រកាស​លក់​បាន​២-៣​ថ្ងៃ ជនសង្ស័យ​ក៍បាន​ទាក់ទង​ទូរស័ព្ទ​តថ្លៃ​រថយន្ត​ជាមួយ​ឈ្មោះ ឡាក់ ស៊ី​ដា​រិ​ទ្ឋ និង​បាន​ណាត់ជួប​គ្នា​នៅ​ម្តុំ​ជម្ពូ​វ័ន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ក្រោយ​ជួប​គ្នា​ជនសង្ស័យ​ ដែល​មាន​គ្នា​តែ​ម្នាក់ឯង​បាន​ សុំ​រថយន្ត​បើក​សាក ប៉ុន្តែ ឡាក់ ស៊ី​ដា​រិ​ទ្ឋ មិន​បាន​ឡើង​រថយន្ត​ទៅ​ជាមួយ​ទេ​ដោយ​ឲ្យ​ប្អូន​ឈ្មោះ ឡាក់ សម្បត្តិ បើក​ដឹក​ជនសង្ស័យ​ តាម​ផ្លូវ​ចូល​ទំនប់​កប់​រហូត​ដល់​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ពេល​នោះ​ជនសង្ស័យ​ បាន​និយាយ​ទៅ​កាន់​ឈ្មោះ ឡាក់ សម្បត្តិ ឲ្យ​បើក​ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ​ តែ​ម្តង​ទៅ​ដោយសារ​តែ​មក​ដល់ទី​នេះ​ហើយ​នោះ ប៉ុន្តែ​ត្រូវ​បាន​ជន​រង​គ្រោះ​(​ឡាក់ សម្បត្តិ​)​ប្រាប់​ថា «​ទៅ​កំពង់ស្ពឺ​ឆ្ងាយ​ណាស់​» ឮ​ដូច្នោះ​ជនសង្ស័យ​ក៍​និយាយ​ថា «​បើ​អីចឹង​បើក​ត្រឡប់​ក្រោយ​ក៍បាន ប៉ុន្តែ​ខ្ញុំ (​ជនសង្ស័យ​) ជា​អ្នក​បើក​សាក​ម្តង​» ពេល​នោះ​ជន​រង​គ្រោះ​យល់ព្រម ស្រាប់តែ​ជនសង្ស័យ​ដក​កំ​ភ្លើង​ខ្លី (​មិន​ស្គាល់​ម៉ាក​) ភ្ជង់​ជន​រង​គ្រោះ​ឲ្យ​ចុះ និង​បញ្ជា​ឲ្យ​បិទទ្វារ​រថយន្ត ហើយក៍​បើករថយន្ត​យក​ទៅ​ចត​ ទុក​នៅ​ក្នុង​រោង​របស់​ក្រុមហ៊ុន GGK ខាងលើ ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​បង​ជា​ម្ចាស់​រថយន្ត (​ឡាក់ ស៊ី​ដា​រិ​ទ្ឋ​) ដោយ​ប្រាប់​ថា រថយន្ត​ត្រូវ​គេ​ប្លន់​ជិះ​យក​ទៅ​បាត់​នោះ ឈ្មោះ​ឡាក់ ស៊ី​ដា​រិ​ទ្ឋ ក៍បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ប៉ូលិស​ដែល​កំពុង​ត្រៀមកម្លាំង​ទប់ស្កាត់​កាក់​ក្រុម​ធ្វើ​យុ​ទ្ឋ​នា​ការ​«​ថ្ងៃ​ច័ន្ទ​អាវ​ព៌​ណ​ខ្មៅ​»​តាម​ដងផ្លូវ បានឃើញ​រថយន្ត​ដូច​ភិនភាគ​រៀបរាប់​តាម​បណ្តឹង​ផ្ទាល់មាត់ ក៍បាន​ឡោម​ព័​ទ្ឋ​ទីតាំង​ក្រុមហ៊ុន GGK តែ​ម្តង ។

ដោយឡែក​សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ហៅ​សន្តិសុខ​មួយ​ចំនួន​ របស់​ក្រុមហ៊ុន GGK សាកសួរ​នោះ​រួច​មក នៅ​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​១៦ ឧសភា​ដដែល​នេះ សមត្ថកិច្ច​បាន​បង្វែរ​គោលដៅ​ ចូល​មក​រាជធានី​ភ្នំពេញ និង ទុក​មួយ​ចំនួន​ទៀត​ឡោម​ព័​ទ្ឋ​នៅ​ទីតាំង​ក្រុមហ៊ុន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរអត់សំណាង​ លួចរថយន្តគេ​ បើករត់បុកសួន ពុះទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើង

ចោរអត់សំណាង​ លួចរថយន្តគេ​ បើករត់បុកសួន ពុះទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើង

ចោរអត់សំណាង​ លួចរថយន្តគេ​ បើករត់បុកសួន ពុះទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើង

ចោរអត់សំណាង​ លួចរថយន្តគេ​ បើករត់បុកសួន ពុះទ្រូងផ្លូវ​ ក្រឡាប់ផ្ងាជើង
រថយន្ដដែលប្លន់