គេ​ង​បាន​គ្រប់ ទើប​មាន​សុខភាព ហើយ​ជីវិត​ជោគជ័យ​

គេ​ង​បាន​គ្រប់ ទើប​មាន​សុខភាព ហើយ​ជីវិត​ជោគជ័យ​

​ការ​គេង គឺជា​សកម្មភាព​មួយ ដែល​អ្នក​មិន​អាច​អត់​បាន ហើយ​អ្នក​ត្រូវ​ធ្វើ​វា ឲ្យបាន​ទៀងទាត់ និង​គ្រប់គ្រាន់​។ តើ​អ្នក​រីករាយ​ទេ ពេល​អ្នក​គេង​? តើ​អ្នក​គេង​លក់ បាន​ស្កប់ស្កល់​ដែរ​ទេ​? តើ​អ្នក​មាន​សុបិន​ច្រើន​ទេ​? តើ​អ្នក​ចូល​គេង​នៅ​ម៉ោង​ប៉ុន្មាន ហើយ​ទៀងទាត់ ឬ​អត់​? ចុះ​អ្នក​គេ​ង​បាន​ប៉ុន្មាន​ម៉ោង​ដែរ​? អ្នក​ភ្ញាក់​ពី​គេង នៅ​ម៉ោង​ប៉ុន្មាន​? តើ​អ្នក​អស់កម្លាំង​ទេ​? តើ​អ្នក​មាន​លួច​គេង​ថ្ងៃ​ដែរ​ទេ​?

​ពេល​អ្នក​គេង រាងកាយ និង​ខួរក្បាល​របស់​អ្នក នឹង​ស្តារ​ថាមពល​ឡើងវិញ​។ ប្រសិនបើ​អ្នក គេង​មិនបាន​គ្រប់គ្រាន់​ទេ រាងកាយ​របស់​អ្នក មិន​អាច​ត្រឡប់មក​ភាព​ដើម ហើយ​អារម្មណ៍​អ្នក​ក៏​មិនល្អ ទៅ​តាម​នោះ​ផងដែរ​។

​ជាធម្មតា មនុស្ស​ម្នាក់​ត្រូវកា​រគេង​ពី ៧,៥ ម៉ោង ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ បើ​អ្នក​គេ​ង​បាន​អឺចឹង មានន័យ​ថា រាងកាយ​នឹង​ទទួលបាន​ថាមពល​មកវិញ ខួរក្បាល​នឹង​ស្រឡះ​ល្អ ហើយ​អារម្មណ៍​អ្នកនឹង​ស្រស់ស្រាយ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។ ព្រម​ជាមួយគ្នានេះ សុខភាព និង​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ក៏​ល្អ​ទៅ​តាម​នោះ​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។