កាន់​​តែ​ច្បាស់​ហើយ​ថា​iPhoneជំនាន់​ក្រោយ​លែង​មាន​រន្ធ​ដោត​កាស​3.5mm

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​iPhone​ជំនាន់​ថ្មី​លេច​ចេញ​កាន់​តែ​ច្រើន​ឡើង​ៗ​។ហើយ​អ្វី​ដែល​ធ្វើ​អោយ​បណ្ដា​អ្នក​និយម​គាំ​ទ្រ​ផលិត​ផល​ទូរស័ព្ទ​iPhone​កំពុង​ផ្ដោត​អារម្មណ៍​តាម​ដាន​នោះ​គឺ​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ដែល​Appleផលិត​iPhone ជំនាន់​ថ្មី​គ្មាន​រន្ធ​ដោត​កាស។

​យោង​ទៅ​តាម​Fast Company​ក្រុមហ៊ុន​Apple ទំនង​ជា​ផលិត​កាស​គ្មាន​ខ្សែ( Wireless Headphone) ជំនួស​វិញ តែ​កាស​ប្រភេទ​ថ្មី​នេះ​ក៏​ប្រហែល​តម្រូវ​អោយ​យើង​ទិញ​ក្រៅ​ផង​ដែរ។​កាស​ដែល​Apple ត្រៀម​ផលិត​ទំនង​ជា​ប្រើ​ប្រាស់​បច្ចេកវិទ្យា​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ក្នុង​គុណ​ភាព​ខ្ពស់​ទើប​តម្រូវ​អោយ​ក្រុម​ហ៊ុន​លក់​ដាច់​ផ្សេង​ពី​ទូរស័ព្ទ​ដូច្នេះ។

ដោយ​សារ​តែ​គ្មាន​រន្ធ​ដោត​កាស​ពេល​នេះ​មាន​អ្នក​វិភាគ​ជា​ច្រើន​គិត​ថា​ទំនង​ជា​iPhone​ជំនាន់​ថ្មី​នេះ​ស្តើង​រហូត​មិន​អាច​ដោត​កាស​3.5 mmបាន​ហើយវា​ក៏​ប្រហែល​ជា​បំពាក់​មក​ជា​មួយ​សមត្ថភាព​មិន​ជ្រាប​ទឹក បច្ចេកវិទ្យា​សាក​ថ្ម​គ្មាន​ខ្សែ​ផង​ដែរ៕


  • កាន់​​តែ​ច្បាស់​ហើយ​ថា​iPhoneជំនាន់​ក្រោយ​លែង​មាន​រន្ធ​ដោត​កាស​3.5mm已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ចំនេះដឹង
Tags: