Myolie Wu ជឿជាក់​ស្វាមី ១០០% ទោះបីជា​…

Videos


កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវមួយកើតឡើងចោទប្រកាន់លើស្វាមីតារាសម្តែងស្រី Myolie Wu លោក Philip Lee ចំៗ ទោះបីជាស្នេហាស្វាមីភរិយាពួកគេកំពុងល្អូកល្អិននឹងគ្នាក្តី ។ លោក Philip ត្រូវបានគេចោទប្រកាន់ថា កំពុងលួចលាក់មានស្នេហាទីបីជាមួយមិត្តភក្តិស្រីកំពូលសិចស៊ី ។

Myolie Wu ជឿជាក់​ស្វាមី ១០០% ទោះបីជា​…

សារព័ត៌មានចិនដ៏ល្បី Jaynestars បានចុះផ្សាយថា លោកបានលួចលាក់ក្បត់ប្រពន្ធ បន្ទាប់ពីលួច ធ្វើដំណើរកម្សាន្តយ៉ាងសម្ងាត់ជាមួយមិត្តភក្តិស្រីលោកទៅតៃវ៉ាន់ ។ គេថែមទាំងដឹងទៀតថា ក្រោយពេលរឿងនេះត្រូវបានចែកចាយពាសពេញបណ្តាញអ៊ីនធឺរណេត នាង Myolie ក៏បានទៅតាមពួកគេដល់តៃវ៉ាន់ទៀតផង ។ យ៉ាងណាក្តី គូស្វាមីភរិយានេះបានបដិសេធចំពោះព័ត៌មានចោទប្រកាន់នេះ ហើយនាង Myolie ថែមទាំងនិយាយទៀតថា វាជារឿងមួយមិនសមទាល់តែសោះ ព្រោះមិត្តភក្តិស្រីរបស់ស្វាមីនាង និង នាងជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ ហើយទោះបីជាមានរឿងបែបនេះ មិត្តភាពនាងក៏មិនប្រេះឆាឡើយ ។

Myolie Wu ជឿជាក់​ស្វាមី ១០០% ទោះបីជា​…