ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​

ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​



ភ្នំពេញ ៖ តារា​សម្ដែង​បែប​ភេទ​ទី​៣​លោក ម៉ា​ដូ​ណា កាលពី​រាត្រី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​បាន​រៀបចំ​ពិធី​ជប់លៀង​ខួបកំណើត​គម្រប់​អាយុ​៣៥​ឆ្នាំ ​ដោយមាន​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ភាគច្រើន​សុទ្ធសឹងតែ​ជា​អ្នក​សិល្បៈ​ល្បីៗ ​បង្ក​បរិយាកាស​អ៊ូអរ​សប្បាយរីករាយ​ខ្លាំង​ នៅ​ក្នុង​កម្មវិធី​ទាំងមូល​។

ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​

ពិធីជប់លៀង​ខួបកំណើត​របស់​តារា​ប្រុស​លោក ម៉ា​ដូ​ណា កាលពី​យប់​ម្សិល​មិញ​ គឺ​បាន​រៀបចំ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ ZTone ទល់មុខ​ផ្សា​សុ​វណ្ណា​។ ដោយឡែក​សម្រាប់​វត្តមាន​សិល្បករ​-​សិល្បការិនី​ ដែល​បាន​អញ្ជើញ​ចូលរួម​អបអរ​មាន​ដូចជា អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​,​ អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា,​ កញ្ញា ឌួង ហ្សូ​រី​ដា​,​ អ្នកនាង បូ​នី​តា ដា​ដេ​ណា​,​ កញ្ញា​លី អ៊ី​វ៉ា​ធី​ណា​,​ កញ្ញា​ទឹម រដ្ឋា​,​លោក​យ៉ែម សំ​អូន​,​ កញ្ញា​ថន លក្ខិណា​, ​នាយ ឃ្លោក​, ​កញ្ញា ពេជ្រ អា​វី​ហ្សា និង​តារា​ប្រុស​-​ស្រី​ជាច្រើន​ដួង​ទៀត​។

ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​

បើ​តាម​ការ​ឲ្យ​ដឹង​ពិធីជប់លៀង​ខួបកំណើត​របស់​ តារា​ប្រុស​លោក ម៉ា​ដូ​ណា​កាលពី​យប់មិញ​ គឺ​លោក​ត្រៀម​រៀបចំ​តែ​ជាង១០តុប៉ុណ្ណោះ ​មិនសូវ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​ទេ ​ដោយសារតែ​លោក​មាន​ការ​ខ្លាចរអា​ចិត្ត​ ណាមួយ​មិនសូវ​ហ៊ាន​រំខាន។ ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​ស្រាប់តែមាន​ភ្ញៀវ​ចូលរួម​ច្រើន ​លើស​ពី​ការ​រំពឹង​ទុក​ទាំង​តារា​ចម្រៀង​ និង​តារា​សម្តែង​ បាន​បង្ហាញ​វត្តមាន​ព្រោងព្រាត​នៅ​ក្នុង​ពិធី​ខួបកំណើត​លោក​។

ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​

អ្វី​កាន់តែ​ពិសេស​ទៀត​នោះ​លោក ម៉ា​ដូ​ណា ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយចិត្ត ​និង​អរគុណ​ផង​ដែរ​សម្រាប់​អ្នក​សិល្បៈ​ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ ក្នុង​កម្មវិធី​ជប់លៀង​ខួបកំណើត​របស់​លោក​ យ៉ាង​ច្រើន​កុះករ​ដែល​ធ្វើ​ឲ្យ​ខ្លួន​​លោក​ផ្ទាល់​ ញញឹម​រីកមុខ​ដូច​គ្រាប់​ជី ​ព្រោះតែ​ការ​រំភើប​ចិត្ត​ខ្លាំង​ពេក​៕

ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​ ម៉ា​ដូ​ណា ធ្វើ​ខួប​លើក​រាសី​យប់មិញ​ ភ្ញៀវ​ចូលរួម​លើស​ការ​រំពឹងទុក​