CNRP មិន​អើពើ​បំណង​របស់​CPP ដែល​ចង់​ឲ្យ​រើស​ប្រធាន​ក្រុម​ភាគតិច​ថ្មី​ និពន្ធដោយ : ថ្មីៗ       28-05-2016, 5:23 pm         214

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377CNRP មិន​អើពើ​បំណង​របស់​CPP ដែល​ចង់​ឲ្យ​រើស​ប្រធាន​ក្រុម​ភាគតិច​ថ្មី​​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​គិត ហើយក៏​មិន​ធ្លាប់​គិត ពី​ការជ្រើសរើស​ប្រធាន​ក្រុម​ភាគតិច​ថ្មី​ឡើយ ចាប់តាំងពី​សម្រេច​ជ្រើសរើស រហូតមកដល់​ពេលនេះ​។  នេះ​ជាការ​លើកឡើង​របស់លោក យឹម សុវណ្ណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៨​ខែឧសភា​នេះ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ថ្លែង​យ៉ាងនេះ​ថា «​កុំថាឡើយ​ពិចារណា សូម្បី​គិត ក៏​ពួកយើង​មិនបាន​គិត​ផង​ចំពោះ​រឿងនេះ​។ វា​ជា​យើង​នយោបាយ ដូច្នេះ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​»​។ 

​ការឆ្លើយតប​បែបនេះ គឺ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា មានបំណង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​ជំនួស​លោក សម រង្ស៊ី គណបក្សកាន់អំណាច​ចាត់ទុកថា​មាន​ពិរុទ្ធភាព និង​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ខណៈ​លោក​ប្រធានស្តីទី​ក្រុម​មតិ​ភាគតិច លោក កឹម សុខា បាន​រង​បណ្តឹង​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ស្នេហា​។  លោក ឈាង វ៉ុ​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋសភា ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត នៅក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​២៧​ខែឧសភា​ថា បញ្ហា​ទាំងអស់នេះ គឺជា​ហេតុផល​ដែល​ខាង​ក្រុម​មតិ​ភាគច្រើន មិនអាច​ជួប​ជជែក​ជាមួយ​ក្រុម​មតិ​ភាគតិច ជជែក​រក​ដំណោះស្រាយ​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​បាន​។

​មិន​ខ្វល់​ពី​ការផ្លាស់ប្តូរ​ប្រធាន​ក្រុម​មតិ​ភាគតិច ក៏ពិតមែន ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហរ​ចង់​ជួប​ជជែក​ពី​បញ្ហានយោបាយ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា ជាមួយ​គណៈ​ប្រជាជន​កម្ពុជា ដែលជា​ក្រុម​មតិ​ភាគច្រើន​នៅក្នុង​រដ្ឋសភា​ដដែល​។  លោក​យឹម សុវណ្ណ បញ្ជាក់ថា​៖«​យើង​ចង់​ជជែក ហើយ​ជជែក​ឲ្យ​ចំ​បញ្ហា​»​។

​ការចោទប្រកាន់​មកលើ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រឈម​នឹង​ការចោទប្រកាន់​មិន​សម​ហេតុផល មន្ត្រី​សមាគម​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធ​ធនាគារ​ជាដើម​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​យឹម សុវណ្ណ ពី​បញ្ហា​មួយចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា បញ្ហា​ទាំងនេះ គឺជា​ឧ​បគ្គ​ធំ​បំផុត​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​៕