រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​

កម្រងផ្កាធ្វើពីមាសសុទ្ធ ដែលមានអាយុកាល ២៣០០ ឆ្នាំ និងមានតម្លៃប្រមាណ ១០០.០០០ ផោនដ៏ (អង់គ្លេស) ថ្មីៗនេះ ត្រូវបានរកឃើញក្នុងធុងដាក់កាសែតចាស់ៗ នៅក្រោមគ្រែនៃលំនៅដ្ឋានមួយនៅ Somerset ប្រទេសអង់គ្លេស ។

បុរសម្នាក់ដែលសុំលាក់ឈ្មោះនៅ Somerset ថ្មីៗនេះ ពិតជាបានស្លុតអារម្មណ៍ ខណៈពេលរកឃើញដោយចៃដន្យ នូវកម្រងផ្កាធ្វើពីមាសមួយ ដាក់ក្នុងធុងកាសែតចាស់ៗ ទុកចោលក្រោមគ្រែរបស់ជីតាខ្លួន ដែលបានស្លាប់ទៅ ។

រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​

បុរសនេះឲ្យដឹងថា ជីតារបស់ខ្លួនបានធ្វើដំណើតទេសចរណ៍យ៉ាងច្រើន នៅអំឡុងឆ្នាំ ១៩៤០ – ១៩៥០ ហើយគាត់ក៏មានចំណូលចិត្តសន្សំរបស់បូរាណ ។ ពេលគាត់ស្លាប់ របស់របរជាច្រើនត្រូវបានប្រគល់ឲ្យគាត់ ។ រំលងផុតច្រើនឆ្នាំហើយ តែគាត់ពុំបានរវីរវល់មើលអ្វីៗនៅក្រោមគ្រែរបស់ជីតាខ្លួន រហូតដល់ថ្ងៃមួយ គាត់សម្រេចចិត្តរើរៀបរបស់របរ ហើយដោយចៃដន្យ បានរកឃើញកម្រងផ្កាមាសក្នុងគំនរកាសែតចាស់ៗ ដាក់ក្នុងកេស ។

តាមអ្នកវិទ្យាសាស្ត្រ នោះកម្រងផ្កានេះត្រូវបានចាក់ពុម្ភដោយដៃ ដោយប្រើមាសសុទ្ធ កាលពីប្រមាណ ៣០០ ឆ្នាំ មុនគ្រឹស្តសករាជ នាប្រទេសក្រិច ។

កម្រងផ្កាស្រដៀងគ្នានេះ ត្រូវបានច្រើនឃើញគេនិយមដាក់តាំងនៅតាមព្រះវិហារ ដោយអមជាមួយរូបទេវតាក្រិច ឬ ក៏ត្រូវកប់ក្នុងផ្នូររបស់មន្ត្រីមានអំណាច ឬ អភិជន ។

ថ្វីត្បិតវាត្រូវបានកប់ជាង ២០០០ ឆ្នាំ តែកម្រងផ្កាមានទម្ងន់ ១០០ ក្រាម និងតម្លៃប្រមាណ ១០ ម៉ឺនផោនដ៏ នៅរក្សាស្ថានភាពដើម ស្ទើរទាំងស្រុង ។

នេះជាកម្រងផ្កាដូចគ្នា ត្រូវបានរកឃើញនៅឆ្នាំ ១៩៧០ ក្នុងផ្នូររបស់ព្រះបិតារបស់មហាអធិរាជ Alexander Philip II នៅ Macedonia ។ សព្វថ្ងៃ ដាក់តាំងនៅសារមន្ទីរក្រិច ៕

រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​ រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​ រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​ រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​ រកឃើញ​កម្រងផ្កា​ធ្វើ​ពី​មាស​សុទ្ធ មាន​អាយុកាល ២៣០០ ឆ្នាំ​