ហ៊ុយ ច័ន្ទ​រាជ​នី ធ្វើអោយ​អ្នកគាំទ្រ​ខកចិត្ត​

Videos


បើគិតមកដល់ពេលនេះ មានរយៈពេលយូរគួរសម ដែលតារាសម្តែងរូបស្រស់ ហ៊ុយ ច័ន្ទរាជនី បានបាត់មុខពីការងារសិល្បៈ ។ កន្លងមកមានការអះអាងថា តារាវ័យក្មេងម្នាក់េនះ និង ត្រលប់មកសម្តែងក្នុងពេលឆាប់ៗនេះ ។ ប៉ុន្តែថ្មីៗនេះ មានការបង្ហើបថា ហ៊ុយ ច័ន្ទរាជនី ប្រហែលជាបញ្ចប់ អាជីពសិល្បៈហើយ ទស្សនិកជន ជាពិេសសមិត្តៗយុវវ័យមានការសោកស្តាយ ហ៊ុយ ច័ន្ទរាជនី ជាខ្លាំង ព្រោះនាងមាន ទាំងរូបសម្រស់ និង សមត្ថភាព ។

ហ៊ុយ ច័ន្ទ​រាជ​នី ធ្វើអោយ​អ្នកគាំទ្រ​ខកចិត្ត​

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថា នាងប្តូរទៅប្រកបជំនួញអ្វីនោះទេ ។ ក្នុងនោះក៏មានការបង្ហើបថា គេឧស្សាហ៍ឃើញ ស្រី ស្អាតរូបនេះឡើងចុះប្រទេសថៃជាញឹកញាប់ ។ អ្វីដែលកត់សំគាល់ ការលាឈប់ពីសិល្បៈរបស់ ហ៊ុយ ច័ន្ទរាជនី បានធ្វើអោយមហាជនក៏ដូចជាយុវវ័ដែលគាំទ្ររូបនាង កន្លងមកមានការខកចិត្តជាខ្លាំង ។ ការបាត់មុខ ពី សិល្បៈរបស់ ហ៊ុយ ច័ន្ទរាជនី ស្របនិងលេចលឺថា ពេលនេះនាងងាកមកបើកផលិតកម្មដោយខ្លួនឯង ។ ទាក់ទងនឹងរឿងនេះបងប្រុសរបស់់ ហ៊ុយ ច័ន្ទរាជនី បាននិយាយដោយខ្លីថា មិនមែនជាផលិតកម្មប្អូនស្រីរបស់លោកទេ ។ ពេលនេះនាងក៏បានឈប់ពីសិល្បៈហើយ លោកក៏អត់ចង់និយាយអ្វីវែងឆ្ងាយដែរ ។

ហ៊ុយ ច័ន្ទ​រាជ​នី ធ្វើអោយ​អ្នកគាំទ្រ​ខកចិត្ត​