ប្រជាជនវៀតណាមផ្ញើរសារប្រាប់ប្រជាជនខ្មែរឲ្យប្រយ័ត្នប្រយែងចំពោះសុខភាពផង

ថ្មីៗនេះនៅប្រទេសវៀតណាម មានភាពល្បីគគ្រឹកគគ្រែងជាច្រើនករណីជុំវិញបញ្ហាម្ហូបចំណីអាហារដែលគ្មានគុណភាព ជាក់ស្ដែងដូចជា៖ បញ្ហាសាច់បង្គារ ក្ដាម សាច់ជ្រូក បន្លែ នំកញ្ចប់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ។ សម្រាប់ពត៌មានក្ដៅៗនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាជនជាស្រ្តីវៀតណាមម្នាក់ បានថតវីដេអូខ្លីមួយដែលបង្ហាញអំពីគុណភាពសាច់មឹកស្រស់ដែលគេបានជាវមកពីផ្សារថ្មីៗ ។ អ្វីដែលចម្លែកនោះគឺនៅក្នុងសាច់មឹកស្រស់ៗទាំងនោះ មានពោរពេញទៅដោយសត្វអៀន និងតេញ៉ា វារយ៉ាងរវើក ។ ក្នុងវីដេអូនោះដែរ ស្រ្តីវៀតណាមនោះបាននិយាយប្រាប់ថា៖ “នេះគឺជាមឹកដែលខ្ញុំបានទិញមកពីផ្សារថ្មីៗ ស្រាប់តែឥលូវខ្ញុំវះវាមើល ឃើញសុទ្ធតែអៀនសៗ បែបនេះ ។ ដូច្នេះសូមបងប្អូនវៀតណាម ក៏ដូចជាបងប្អូនខ្មែរទាំងឡាយដែលងាយរងគ្រោះដោយសារចំណីអាហារ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច” ។

ប្រជាជនវៀតណាមផ្ញើរសារប្រាប់ប្រជាជនខ្មែរឲ្យប្រយ័ត្នប្រយែងចំពោះសុខភាពផង

វីដេអូអំពីមឹកស្រស់៖

មិនមែនមានតែប្រទេសកម្ពុជាមួយទេដែលជាតួអង្គកំពុងរងគ្រោះដោយសារចំណីអាហារខ្វះគុណភាព សូម្បីតែប្រជាជនវៀតណាមដែលរស់ក្នុងទឹកដីដែលតែងតែនាំចេញស្បៀងអាហារទៅកាន់ប្រទេសកម្ពុជាហ្នឹង ក៏ទទួលរងគ្រោះដោយសារចំណីអាហារក្លែងក្លាយ ឬខ្វះគុណភាពមិនស្ទើរដែរ ។ ក្នុងករណីស្រដៀងគ្នានេះមួយទៀតដែរ មានស្រ្តីជនជាតិវៀតណាមម្នាក់ទៀត ក៏បានបង្ហោះវីដេអូមួយ ដែលនិយាយអំពីគុណភាពសាច់មឹកដូចគ្នាដែរ ប៉ុន្តែមឹកដែលគាត់ទិញមកពីខេត្តព្រះត្រពាំង ដែលជាទឹកដីខ្មែរកម្ពុជាក្រោមជាប់មាត់សមុទ្រនោះគឺជាមឹកក្រៀម ។ មឹកក្រៀមដែលគាត់ធ្វើការពិសោធនោះ មានលក្ខណៈដូចជាកៅស៊ូអិញ្ចឹងគឺយឺត ស្វិត ហែកមិនចេញពីគ្នាឡើយ ។ លើសពីនេះទៅទៀត នៅពេលដែលគាត់យកវាទៅដុត មឹកក្រៀមនោះរួញដូចជាជ័រកៅស៊ូអញ្ចឹង ។

វីដេអូអំពីមឹកក្រៀម៖

ប្រភពៈ angkorvoice