កង្កែប​ទ្រង់​គ័ភ៌​

សួស្តីប្រិយមិត្តថ្ងៃនេះ គេហទំព័រយើងសូមណែនាំនូវមុខម្ហូបដ៏ប្លែកនិងឈ្ងុយឆ្ងាញ់មកបង្ហាញជូនស្រ្តីមេផ្ទះទាំងអស់គ្នា!

គ្រឿងផ្សំៈ
កង្កែប ៥
សាច់ជ្រូកសុទ្ធ ៣ ខាំ
សណ្តែកដីលីង ១ ពែង
ម្ទេសក្រៀម៣ ផ្លែ
ម្សៅស៊ុប១ ស្លាបព្រាបាយ
ទឹកត្រី ២ ស្លាបព្រាបាយ
ស្ករ ២ ស្លាបព្រាបាយ
អំបិល១ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ខ្លាញ់ ២ ស្លាបព្រាបាយ
គ្រឿងបុករួច (គល់ស្លឹកគ្រៃ ខ្ជាយ រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម)

វិធីធ្វើៈ
គ្រឿងបុករួចយកទៅចិញ្រ្ចាំលាយជាមួយសាច់ជ្រូក ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប អំបិល លាយគ្នាឲ្យសព្វ សណ្តែកដីបុកកុំឲ្យម៉ដ្ឋពេក លាយជាមួយគ្នាទាំងអស់ ទើបយកទៅញាត់ក្នុងពោះកង្កែបឲ្យពេញយកខ្លាញ់និងទឹកស៊ីអ៊ីវលាយគ្នា យកមកប្រឡាក់កង្កែប រួចអាំង ដោយប្រើភ្លើងតិចៗល្មម៕

ប្រភព៖ iknow