វិធី​ធ្វើ​ ៖ ញាំ​សាច់ជ្រូក​ផ្ទាប់​ខាត់ណា​

  • គ្រឿងផ្សំ៖

– សាច់ជ្រូកហាន់ដុំៗធំល្មម ២០០ ក្រាម
– ជីរអង្កាម កន្លះចានចង្កឹះ
– ដើមខាត់ណាសកសម្បកស្រុស ហើយត្រាំទឹកត្រជាក់ ៥ ដើម
– សាលាដសម្រាប់ផ្ទាប់
– ក្រូចឆ្មារ ( ហាន់ជាចំណិត ស្តើងៗ ) ។

  • គ្រឿងផ្សំទឹកញាំ
    – ទឹកត្រី ២ ស្លាបព្រាបាយ និង ២ ស្លាបព្រាកាហ្វេ
    – ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ
    – ស្ករស ២ ស្លាបព្រាកាហ្វេ
    – ខ្ទឹម-ស ( បកសម្បកចិញ្ច្រាំ ) ៣ ស្លាបព្រាបាយ
    – ម្ទេសខ្មាំងចិញ្ច្រាំ ២ ស្លាបព្រាបាយ
    – ជីរវ៉ាស៊ុយហាន់ ១ ស្លាបព្រាកាហ្វេ ។
  • វិធីធ្វើ
    – មុនដំបូងត្រូវធ្វើទឹកត្រីញាំដោយយកទឹកត្រី ទឹកក្រូចឆ្មារ និង ស្ករ កូរ ឱ្យរលាយចូលគ្នាក្នុងចានគោម រួចបង់ខ្ទឹមស ម្ទេស និង ជីរវ៉ាន់ស៊ុយកូរថែមម្តង ទៀត ។
    – ស្រុសសាច់ជ្រូកឱ្យឆ្អិន រួចដាក់ក្នុងចានសំប៉ែតដោយមានក្រាលសាលាដ ពីក្រោម រួចស្រោចទឹកត្រីញ្ញាំពីលើ និង រោយស្លឹកជីរអង្កាម រួចផ្ទាប់ទទួលទាន ជាមួយដើមខាត់ណាស្រុស និង ចំណិតក្រូចឆ្មារយ៉ាងឆ្ងាញ់ពិសា ៕

ប្រភព៖ pmhotnews

 

  • វិធី​ធ្វើ​ ៖ ញាំ​សាច់ជ្រូក​ផ្ទាប់​ខាត់ណា​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ចំនេះដឹង
Tags: