អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​បន្ត​ប្រមូល​ផ្ដុំ​នៅ​មុខ​ទីស្នាក់ការ​បក្ស

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង ១០០​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង​នានា បន្ត​ស្នាក់​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​នេះ​នា​សង្កាត់​ចាក់អង្រែក្រោម នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ការពារ​ខ្លាច​ក្រែង​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា គឺ​ក្រោយ​ពេល​ដែល​តុលាការ​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់ស្ដែង​នៃ​ការ​មិន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារកម្ម​ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​រឿង​នេះ​ដោយ​លោក ប្រាជ្ញ ចេវ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។