ហេតុ​ផល​​៣​យ៉ាង​ដែល​​​​បុរស​មិន​គួរ​កោរ​រោម​លើ​ដង​ខ្លួន​ចេញ

រោមលើដងខ្លួនជាផ្នែកការពារសំខាន់មួយសម្រាប់ស្បែក។ អ្នកជំនាញជាច្រើនបានផ្ដល់ដំបូន្មានដល់អ្នកដែលសំបូររោមលើដង ខ្លួនជាពិសេសបុរសៗមិនគួរបកឬកោរវាចេញទេ ដោយផ្អែកលើអត្ថប្រយោជន៍របស់វា។ ខាងក្រោមនេះជាហេតុផល៣យ៉ាងដែលចុះផ្សាយក្នុងវិបសាយ Bold Skyលើកឡើងពីអត្ថប្រយោជន៍នៃរោមលើដងខ្លួន៖

១. ជួយគ្រប់គ្រងសីតុណ្ហភាពលើរាងកាយ
អ្នកជំនាញជាច្រើនបានបង្ហាញថា រោមនៅលើដងខ្លួនច្រើនគឺមានប្រយោជន៍ វាដើរតួនាទីជាស្រទាប់របាំងលើស្បែកជួយការពារស្បែក និងបង្ការពីមេរោគមួយចំនួនផង។ វាជួយរក្សាការពារស្បែកពីអាកាសធាតុត្រជាក់ខ្លាំង និងជួយរក្សារាងកាយឲ្យមានសីតុណ្ហភាពកក់ក្ដៅនៅរដូវរងា និងធ្វើឲ្យបែកញើសត្រជាក់ខ្លួននៅពេលក្ដៅ។

២. រោមដងខ្លួនមិនធ្វើឲ្យស្បែកជ្រីវជ្រួញ
រយៈពេលយូរ ស្បែកចាប់ផ្ដើមយារ និងមានភាពជ្រីវជ្រួញ។ ប្រសិនបើឧស្សាហ៍កោររោមលើដងខ្លួននោះស្នាមផ្នត់ជ្រីវជ្រួញនៅ លើស្បែកអាចកើតមាន ព្រោះថារោមសក់ជួយការពារស្បែកឲ្យនៅរឹងមាំមិនយារធ្លាក់។ ផ្ទុយទៅវិញការទុករោមដងខ្លួននឹងអាចពន្យារភាពចាស់ជ្រីវជ្រួញ នៃស្បែកបាន។

៣. រក្សារោមនៅលើដងខ្លួនពន្យារភាពចាស់
អ្នកមានរោមលើដងខ្លួនច្រើនពេលកោររោមលើដងខ្លួនចេញ នឹងអាចធ្វើឲ្យស្បែកត្រង់កន្លែងកោរឆាប់ចាស់និងរលីង។ មានន័យថាការកោរឬបករោមចេញនឹងបំផ្លាញស្រទាប់ស្បែកខាងលើ ដូចនេះធ្វើស្បែកឆាប់ចាស់ខុសពីការទុកឲ្យនៅមានរោមលើដងខ្លួន ចុងក្រោយវាក៏ជាភាពទាក់ទាញមួយផងដែរសម្រាប់បុរសៗទៅកាន់ នារីៗ៕

ប្រភព៖ iknow

  • ហេតុ​ផល​​៣​យ៉ាង​ដែល​​​​បុរស​មិន​គួរ​កោរ​រោម​លើ​ដង​ខ្លួន​ចេញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: