សុខា រ៉ានាថ៖ សំបុត្រ​៥​ម៉ឺន​សន្លឹក​លក់​​ហើយ សម្រាប់​កម្ពុជា ប៉ះ ទីម័រ​ ថ្ងៃ​ស្អែក​

សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ទីម័រខាង​កើត​​ម៉ោង​៧យប់​ស្អែក​នេះ​ត្រូវ​បាន​លក់​ហើយ​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ។

 

សុខា រ៉ានាថ៖ សំបុត្រ​៥​ម៉ឺន​សន្លឹក​លក់​​ហើយ សម្រាប់​កម្ពុជា ប៉ះ ទីម័រ​ ថ្ងៃ​ស្អែក​អ្នក​ទិញ​សំបុត្រ​កន្លង​មក

 

លោក សុខា រ៉ានាថ អ្នក​ទទួល​បន្ទុក​ផ្នែក​ទី​ផ្សារ​​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រាប់​វេលា​ម៉ោង​​៦ល្ងាច​នេះ​ថា សំបុត្រ​ចំនួន​៥​ម៉ឺន​សន្លឹក​ត្រូវ​បាន​លក់​អស់​​ហើយ។ ល្ងាច​នេះ​មិន​មាន​សំបុត្រ​លក់​ទៀត​ទេ។

 

សុខា រ៉ានាថ៖ សំបុត្រ​៥​ម៉ឺន​សន្លឹក​លក់​​ហើយ សម្រាប់​កម្ពុជា ប៉ះ ទីម័រ​ ថ្ងៃ​ស្អែក​ ទិដ្ឋភាព​​អ្នក​គាំទ្រ​ទិញ​សំបុត្រ

 

លោក​បន្ថែម​ថា ប្រសិន​បើ​មាន​សំបុត្រ​លក់​បន្ថែម​​សម្រាប់​ថ្ងៃ​ស្អែក​ ឬ​យ៉ាង​ណា​នោះ សហព័ន្ធ​នឹង​ផ្តល់​ដំណឹង​ជូន​ពេល​ក្រោយ​ទៀត។ សូម​បញ្ជាក់​ថា តម្លៃ​សំបុត្រ​ប្រភេទ A តម្លៃ​១ម៉ឺន​រៀល និង​ប្រភេទ​ B តម្លៃ​៥​ពាន់​រៀល។

 

នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​នឹង​ក្រុម​កោះ​ម៉ាកាវ​ សម្រាប់​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក FIFA World Cup នៅ​ស្តាត​ចាស់ ក៏​លក់​សំបុត្រ​អស់​ដែរ ប៉ុន្តែ​នៅ​ស្តាត​ចាស់​មាន​កន្លែង​អង្គុយ​តិច​ជាង​ពហុកីឡដ្ឋាន​ជាតិ។ នេះ​អាច​ចាត់​ទុក​ថា ជា​​លើក​ទី​មួយ​ដែល​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​ត្រូវ​បាន​លក់​សំបុត្រ​​អស់​មុន​ការ​ប្រកួត​មួយ​ថ្ងៃ​ថែម​ទៀត៕

 

អត្ថបទ៖ ជាន ចាន់រ៉ា