​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​

Videos


បណ្តាញព័ត៌មានហុងកុងបានរាយការណ៍ថា អ្នកផលិតកម្មវិធីទូរទស្សន៍ឈ្មោះលោក យ៉ាងសាវហុង បាន ទម្លាយរឿងអាថ៌កំបាំងរបស់កំពូលតារាសម្តែងហុងកុងលោក លីវ តឺហួរ (Andy Lau) ដែលមានវ័យ ៥៤ ឆ្នាំថា លោក លីវ តឺហួរ ចូលចិត្តតែស្រីៗណាដែលមានរោមដៃច្រើន ជាក់ស្តែងគឺកាលពីថតខ្សែភាពយន្តរឿង «True Legend» ពេលឈប់សម្រាកម្តងៗ លោកតែងតែគេងលក់មួយស្របក់នៅក្នុងស្ទូឌីយោថតកុនក្បែរតួសម្តែង ស្រីនាង មី ស៊ា ។ ពេលភ្ញាក់ឡើងកំពូលតារាសម្តែងរូបនេះតែងតែនិយាយលេងសើចទៅកាន់នាង មី ស៊ា ថាតើ នាងអាចឲ្យខ្ញុំស្ទាបបបោសអង្អែលដៃនាងបន្តិចបានទេ? ព្រោះបើបានស្ទាបបបោសអង្អែល គឺខ្ញុំពិតជាស្វាងពី ងងុយគេង ។

​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​

សូមបញ្ជាក់ថានាង មី ស៊ា ជាតារាសម្តែងដែលមានរោមដុះច្រើននៅត្រង់ដៃ និង កំភួនជើង ។ ក្រៅពី នោះ លោក យ៉ាង សាវហុង ក៏បានទម្លាយពីរឿងអាជីពសិល្បៈរបស់ លីវ តឺហួរ ផងដែរដោយលោកបាននិយាយ ថាកាលពីជាង ៣០ ឆ្នាំមុនលោក លីវ តឺហួរ បានដាក់ពាក្យប្រឡងចូលផ្នែកក្រុមហ្វឹកហ្វើនជាអ្នកដឹកនាំរឿង តែ ដោយសារតែអ្នកទទួលខុសត្រូវក្រុមហ្វឹកហ្វើនផ្តល់ជាយោបល់ និង លើកទឹកចិត្តឲ្យចូលខាងផ្នែកតួសម្តែងវិញ ៕ គ ឡេង

​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​
​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​
​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​
​លីវ តឺ​ហួរ ចូលចិត្ត​ស្រីៗ​មាន​រោម​ច្រើន​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត