ពៅ បញ្ញា​ពេជ្រ ទទួល​ការសរសើរ​យ៉ាងខ្លាំងចំពោះបទ “ក្បត់ហួសទៅហើយ” (​មាន​វីដេអូ​)

Videos


បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកដោយសារតែមានសំណូមពរពីមិត្តភក្តិអ្នកលេងហ្វេសប៊ុកហូរហែទើបថ្មីៗនេះគេឃើញ ពៅ បញ្ញាពេជ្រ បានបង្ហោះនូវបទចម្រៀង«ក្បត់ហួសទៅហើយ»ដែលនាងច្រៀងផ្ទាល់នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដើម្បីបានស្តាប់កំសាន្ត ។

ពៅ បញ្ញា​ពេជ្រ ទទួល​ការសរសើរ​យ៉ាងខ្លាំងចំពោះបទ “ក្បត់ហួសទៅហើយ” (​មាន​វីដេអូ​)

ឃ្លីបវីដេអូបទចម្រៀង«ក្បត់ហួសទៅហើយ»ដែលមានរយៈពេល ៤ នាទី ២០ វិនាទី ដែល ពៅបញ្ញាពេជ្រច្រៀងបង្ហោះក្នុងហ្វេសប៊ុកត្រូវបានគេដឹងថានាងច្រៀងនៅឯប្រទេសថៃកន្លែងដែលនាងទៅព្យាបាលខ្លួនដោយលំហាត់ប្រាណនិងធ្វើចលនា ។ មានការអបអរសាទរយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុកដោយការចុច Like និង Comment បន្តបន្ទាប់រាប់ពាន់នាក់ ។ កាលពីថ្ងៃទី ៤ ឧសភា ២០១៦ កន្លងទៅគឺជាខួបគំរប់អាយុ ៣២ ឆ្នាំ របស់ ពៅ បញ្ញាពេជ្រ ដោយ កាលនោះនាងបានធ្វើខួបកំណើតខ្លួនដោយស្ងាត់ៗ ។ នាងបានផ្សង និង ប៉ងប្រាថ្នាសំខាន់ចង់ឲ្យនាងអាចដើរបានឆាប់ៗព្រោះនាងបានធ្លាក់ខ្លួនពិការមិនអាចដើរ បានរយៈពេលជាង ៩ ឆ្នាំ ទៅហើយ។

ពៅ បញ្ញា​ពេជ្រ ទទួល​ការសរសើរ​យ៉ាងខ្លាំងចំពោះបទ “ក្បត់ហួសទៅហើយ” (​មាន​វីដេអូ​)