ជំងឺមហារីកត្រចៀក

ជាការ ពិតណាស់ជំងឺមហារីកជាជំងឺមួយដែលប្រជាពលរដ្ឋទូទៅកំពុងតែមានការ ប្រុងប្រយ័ត្ន ជាពិសេលគឺជំងឺមហារីកត្រចៀក។ ដើម្បីកុំឱ្យបញ្ហានេះកើតមានឡើងចំពោះលោកអ្នក លោកអ្នកត្រូវតែការពារនៅពេលដែលលោកអ្នកងូតទឹក ចៀសវាងកុំឱ្យមានទឹកនៅក្នុងត្រចៀកដែលបណ្ដាលឱ្យកើតមហារីកនេះបាន ហើយនៅពេលដែលមានដំបៅនៅលើត្រចៀកត្រូវព្យាបាលឱ្យបានទាន់ពេល។អ្វីទៅជាជំងឺមហារីកត្រចៀក?ជំងឺមហារីកត្រចៀកកើតឡើងដោយសារដំបៅរ៉ាំរ៉ៃនៅលើត្រចៀក និងកើតឡើងពីជំងឺមហារីកត្រចៀក។ ជំងឺមហារីកមានច្រើនប្រភេទ ប៉ុន្ដែមានជំងឺមហារីកបីសំខាន់ដែលកើតមាននៅលើត្រចៀក។ ត្រចៀកបានបែងចែកជា៣ផ្នែកគឺ៖

• ត្រចៀកក្រៅគិតចាប់ពីស្លឹកត្រចៀករហូតដល់ក្រដាសត្រចៀក

• ត្រចៀកកណ្ដាលគិតចាប់ពីក្រដាសត្រចៀកទៅ ហើយមានឆ្អឹងម៉ាក់សូអ៊ីត បំពង់ត្រចៀករន្ធត្រចៀក

• ត្រចៀកក្នុងវាជាប្រព័ន្ធសរសៃប្រសាទរបស់ត្រចៀក។ជំងឺមហារីកវាអាចកើតឡើងនៅត្រចៀកក្រៅត្រចៀកកណ្ដាល និងត្រចៀកក្នុង វាមិនទៀងនោះទេ។មូលហេតុដែលបង្កឱ្យមានជំងឺមហារីកត្រចៀកមូលហេតុដែលបង្កឱ្យមានជំងឺមហារីកគេពុំទាន់រកឃើញច្បាស់លាស់នោះទេ ប៉ុន្ដែគេអាចសង្កេតបានដែរថា ការបង្កឱ្យមានជំងឺមហារីកត្រចៀកបណ្ដាលមកពីការដែលយើងដើរត្រូវពន្លឺ ថ្ងៃ និងជំងឺរលាកត្រចៀករ៉ាំរ៉ៃ។កាលណាទុកឱ្យហូរអំបៅអំបែក យូរៗទៅមិនបានព្យាបាលទាន់ពេលវេលា អាចបង្កឱ្យទៅជាជំងឺមហារីកត្រចៀកដែរ។រោគសញ្ញាជំងឺមហារីកត្រចៀករោគសញ្ញាជំងឺមហារីកត្រចៀកមានដូចជា

• មានដំបៅត្រចៀកខាងក្នុងនិងខាងក្រៅ

• ស្ដាប់មិនឮ

• កូនកណ្ដុរនៅកឡើងរឹងតែអត់ឈឺ

• រីកមុខរីកមាត់

• ការឈឺចាប់នៅត្រចៀក។ផលប៉ះពាល់នៃជំងឺមហារីកត្រចៀកជំងឺមហារីកត្រចៀកមានផលប៉ះពាល់់ដល់អាយុជីវិតរបស់មនុស្សទូទៅមិនថា បុរសនិងស្ដ្រីទេ។ ពេលមានជំងឺរលាកត្រចៀក ប្រសិនបើយើងមិនបានព្យាបាលឱ្យបានទាន់ពេលវេលា មេរោគនោះនឹងបង្កឱ្យមានគ្រោះថ្នាក់ភ្លាមៗ និងយូរអង្វែងរ៉ាំរ៉ៃ។ មហារីកត្រចៀករយៈពេលយូរអាចមានការប៉ះពាល់ដល់ភ្នែក។វិធីព្យាបាលជំងឺមហារីកត្រចៀកវិធីព្យាបាលដែលត្រឹមត្រូវគឺការវះកាត់ និងបញ្ចាំងកាំរស្មី។ការព្យាបាលដែលប្រសើរជាងគេគឺការវះកាត់ ហើយមុនធ្វើការវះកាត់គេត្រូវពិនិត្យរកមេរោគមហារីកត្រចៀក តើវារាលដាលដល់ណា ដើម្បីធ្វើការវះកាត់បានត្រឹមត្រូវ៕

ប្រភព៖ iknow

  • ជំងឺមហារីកត្រចៀក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: