តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

Videos


ថ្ងៃនេះ «ប្រជាប្រិយ »សូមនាំអារម្មណ៍ទស្សនិកជនមកជួបជាមួយតារាស្រីដប់ដួង ដែលមានរូបសម្រស់ស្រស់សោភា និង មានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ តែបែរជាមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយទាំងក្មេងវ័យ និង មានរូបសម្រស់ស្រស់សោភា ។ ខាងក្រោមនេះ ជាតារាស្រីដប់ដួង ដែលមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយទាំងវ័យក្មេង ៖

**តារាសម្តែង និង ពិធីការិនី សុខ សោម៉ាវត្តី
ទើបតែប្រកាសថា ខ្លួននៅលីវ បន្ទាប់ពីព្យាយាមលាក់រឿងបែកបាក់គ្រូសារអស់រយៈពេលជិតពីរឆ្នាំ ។ថ្វីត្បិតតែមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយទាំងវ័យក្មេងក្តី តែ សុខ សោម៉ាវត្តី នៅតែមានរូបរាង និង រូបសម្រស់ស្រស់សោភាដដែល រហូតនាងទទួលបានតំណែងជាតួឯកស្រីនៅក្នុងភាពយន្តជាបន្តបន្ទាប់ ។ ពេលនេះកូនស្រីរបស់ សុខ សោម៉ាវត្តី មានវ័យ ៤ ឆ្នាំហើយ ទោះបីជាមានការមមាញឹកនៅក្នងការងារសិល្បៈក្តី នាងតែងតែចំណាយពេលវេលាជាមួយកូនស្រីបណ្តូលចិត្ត ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

**តារាសម្តែងឌុច សុភា
បើនិយាយពីរឿងសម្ជស្សវិញ ឌុច សុភា គឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ ពិបាក និង រកតារាស្រីណាមកប្រៀបធៀបណាស់ ។ ឌុច សុភា រៀបការមិនទាន់បានប៉ុន្មានផង នាងមានកូនប្រុសម្នាក់ជាចំណងដៃ ក្រោយមកនាងក៏បានប្រកាសលែងលះស្វាមីជាផ្លូវការ បន្ទាប់ពីរស់នៅមិនចុះសម្រុងជាមួយស្វាមី ។ ឌុច សុភា មានគម្រោងវិលត្រឡប់មកវិស័យសិល្បៈវិញ ប៉ុន្តែរហូតមកដល់ពេលនេះ នាងនៅពុំទាន់លេចមុខនៅក្នុងភាពយន្តណាមួយ ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញនៅឡើយ ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

** ភិន សុដាលីស
ភិន សុដាលីស មិនបានរៀបចំពិធីមង្គលការទៅតាមប្រពៃណីនោះទេ តែនាងបានចុះអេតាស៊ីវិលជាមួយ ប៉ែន ចំរុង និងរស់នៅជាមួយគ្នាដោយស្របច្បាប់ បន្ទាប់ពីចុះចេញពីផ្ទះឪពុកម្តាយ ។ ភិន សុដាលីស រស់នៅជាមួយ ប៉ែន ចំរុង មិនទាន់បានមួយឆ្នាំផង ស្រាប់តែថ្មីៗនេះ ប៉ែន ចំរុង បានចេញមុខប្តឹងសុំលែងលះ ជាមួយ ភិន សុដាលីស ទាំងនាងកំពុងមានផ្ទៃពោះ ៤ ខែ ។ ភិន សុដាលីស បានចូលខ្លួនទៅតុលាការតាមពេលវេលាកំណត់ តែរឿងរ៉ាវយ៉ាងណាទៀតនោះ គេនៅពុំទាន់ដឹងច្បាស់នៅឡើយ ដូច្នេះត្រូវរងចាំតាមដានមើលទាំងអស់គ្នាបន្តទៀត ។ ថ្វីត្បិតតែពេលនេះ ភិន សុដាលីស មានអារម្មណ៍មិនសប្បាយចិត្ត និង រឿងលែងលះក្តី តែនាងបានព្យាយាមពង្រឹងស្មារតីថែរក្សាសុខភាព និង កូននៅក្នុងផ្ទៃ នាងតែងតែចំណាយពេលវេលា ម្នាក់ឯងក៏ដូចជានៅជាមួយមិត្តភក្តិឬ ទៅដើរកំសាន្ត នៅទីជិតទីឆ្ងាយ និងប្រកបការងារដូចធម្មតា ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

** យ៉ាន់ លីនដា
មកដល់ពេលនេះ កូនស្រីរបស់ យ៉ាន់ លីនដា មានវ័យ ១៦ ឆ្នាំហើយ តែនិយាយពី យ៉ាន់ លីនដា វិញ នៅតែមានរូបសម្រស់ស្រស់សោភា មើលទៅម្តាយ និង កូន ប្រៀបដូចជាបងប្អូននឹងគ្នា ។ ចាប់តាំងពីបែកបាក់គ្នាជាមួយលោក យ៉ែម សំអូន មក យ៉ាន់ លីនដា បានត្រឡប់ទៅប្រើជីវិតរស់នៅលើទឹកដីប្រទេសអូស្ត្រាលីវិញ ដោយនាងគឺជាអ្នកមើលការខុសត្រូវកូនស្រីបណ្តូលចិត្ត ដោយខ្លួនឯង ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

**ពិធីការិនី យុគ ចិន្តា
ថ្វីត្បិតតែមិនធ្លាប់ប្រកាសថា ធ្លាប់បានរៀបការក្តី តែ អ្នកនាង យុគ ចិន្តា មានកូនស្រីសំណព្វចិត្តម្នាក់ ដែលមានវ័យជាង ១០ ឆ្នាំហើយ អ្នកនាងស្រលាញ់កូនស្រីសំណព្វចិត្តខ្លាំងណាស់ ទោះបីជាមានការមមាញឹកនៅក្នុងការងារសិល្បៈ និង ការងាររកស៊ី ក្តី តែអ្នកនាង តែងតែចំណាយពេលវេលាជាមួយកូនស្រីគ្រប់ពេល សូម្បីតែពេលនាងចេញទៅថតកម្មវិធីកំសាន្ត តាមខេត្តឆ្ងាយៗកូនស្រីតែងតែទៅជាមួយជានិច្ច ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

**ពិធីការិនី ស៊ឹម សូលិកា
ស៊ឹម សូលិកា កាន់តែស្រស់ស្អាតឡើងៗ នាងបានបែកបាក់ជាមួយស្វាមីអស់រយៈពេលជាច្រើនឆ្នាំមកហើយ នាងនៅមិនទាន់រៀបការមានស្វាមីថ្មីនៅឡើយ តែបើនិយាយពីកូនស្រីបណ្តូលចិត្តរបស់នាងវិញ គឺធំពេញរូបពេញរាងស្អាត មិនចាញ់នាងឡើយ ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

**ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា បានលែងលះស្វាមី អស់រយៈពេល ជាច្រើនឆ្នាំមកហើយដែរ ហើយនាងក៏បានជួបស្នេហាថ្មី ដែលជាបុរសពោះម៉ាយកូនមួយ ដែលមានរូបរាងស្រស់សង្ហារថែមទាំងមានប្រាក់ទៀត នាងថែមទាំងមានគម្រោងរៀបការនឹងគ្នាផងដែរ ។ ក្រឡេកមកមើលកូនស្រីរបស់នាងវិញ ធំឡើង កាន់តែស្រស់ស្អាតឡើងៗ នាងតែងតែបង្ហាញរូបភាពស្និទ្ធស្នាលជាមួយកូនស្រីឲ្យទស្សនិកជនបានឃើញនៅលើទំព័រហ្វេសបុ៊ករបស់នាង ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

**នាង ខ្ញុង
នាងខ្ញុង មានកូនប្រុសម្នាក់នៅក្នុងបន្ទុក ពេលនេះ នាងមិនទាន់រកឃើញទ្រនុំថ្មី ដែលអាចឲ្យនាងផ្ញើរវាសនាបាននោះទេ ទោះបីជាមានបុរសក្នុង និង ក្រៅប្រទេសចាប់ចិត្តប្រតិព័ត្រនាងច្រើនក្តី ។ ពីមួយថ្ងៃទៅមួយថ្ងៃ នាង ខ្ញុង កាន់តែស្រស់ស្អាត ទោះជានាងមានវ័យជាង ៣០ ឆ្នាំក្តី ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

** ឆយី
ឆយី ពិតជាកំសត់ណាស់ ពេលដែលសម្រាលកូនគឺពុំមានវត្តមានគូស្នេហ៍នៅក្បែរនោះទេ ពីព្រោះនាងបានបែកបាក់គ្នា នៅអំឡុងពេល ដែលនាងកំពុងមានផ្ទៃពោះ ពេលនេះកូនស្រីរបស់ ឆយី មានវ័យជិតមួយឆ្នាំ ហើយ នាងគឺជាអ្នកមើលថែចិញ្ចឹមបីបាច់កូនដោយផ្ទាល់ ។

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?

** ចាន់ សុផានី
រហូតមកដល់ពេលនេះ កូនស្រី ចាន់ សុផានី ជាមួយបុរសសង្ហារ សូណូ មានវ័យជិតដប់ឆ្នាំហើយ តែ ចាន់ សុផានី នៅពុំទាន់មានស្នេហាថ្មីឲ្យទស្សនិកជនបានស្គាល់នោះទេ ៕ អាលីណា

តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?
តើ​តារា​ស្រី​ណាខ្លះ មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ?