លទ្ធផល E-Sports កម្ពុជា​​ប្រកួតនៅ​​​ម៉ាឡេស៊ី​ ឈ្នះ​២ ចាញ់​៣​

​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports )​បាន​បញ្ចប់​ការ​ប្រកួត​​​កីឡា​អេឡិចត្រូនិក​ក្រប​ខណ្ឌ​អាស៊ាន​​ពាន​រង្វាន់ Asean Games for E-sports 2016 ​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ហើយ​​ដោយ​ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ និង​បរាជ័យ​​៣​ប្រកួត ហើយ​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​​ក្រុម​លំដាប់​ទាំង​៨។

 

លទ្ធផល E-Sports កម្ពុជា​​ប្រកួតនៅ​​​ម៉ាឡេស៊ី​ ឈ្នះ​២ ចាញ់​៣​

 

លទ្ធផល​​ទាំង​៥​ប្រកួត​របស់​កម្ពុជា​សម្រាប់​ថ្ងៃ​សៅរ៍ ទី​២៨ ឧសភា ២០១៦​នេះ​
ម៉ោង​​១១​ព្រឹក ​៖ កម្ពុជា ចាញ់ Champin Malaysia Open (ម៉ាឡេស៊ី)
ម៉ោង​១២​ត្រង ៖ កម្ពុជា ចាញ់​ RRQ (ឥណ្ឌូណេស៊ី)
ម៉ោង​២​រសៀល ៖ កម្ពុជា ឈ្នះ Runer Up Universisty Open (​ម៉ាឡេស៊ី)
ម៉ោង​​៤​រសៀល ៖ កម្ពុជា ចាញ់​ SIG Trust (សិង្ហបុរី)
ម៉ោង​៥:៣០​រសៀល ៖ កម្ពុជា ឈ្នះ​ Kingdom (ថៃ)​

 

តាម​ការ​បញ្ជាក់​ពី​លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ថា ​ក្រុម​​កីឡាអេគិចត្រូនិក​កម្ពុជា​​បាន​ស្ថិត​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៨​ចុង​ក្រោយ​ដោយ​នឹង​ទទួល​បាន​ប្រាក់​​រង្វាន់ដែរ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ឈ្នះ​២​ប្រកួត និង​ចាញ់​៣​ប្រកួត។ យ៉ាង​ណា​មិញ ក្រុម​​កីឡា​ E-Sports កម្ពុជា​​មិន​បាន​ត្រៀម​ខ្លួន​ទេ​ បន្ទាប់​ពី​ទទួល​បាន​លិខិត​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​ប្រកួត​មុន​ពេល​ប្រកួត​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

 

លទ្ធផល E-Sports កម្ពុជា​​ប្រកួតនៅ​​​ម៉ាឡេស៊ី​ ឈ្នះ​២ ចាញ់​៣​

 

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ គឺ​លើ​វិញ្ញាសា​ Dota 2 ​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​៣០​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។ ​ប្រទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Asean Games for E-sports 2016 ​នេះ រួម​មាន​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា។

 

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មិន​មែន​មាន​តែ​ការ​ប្រកួត​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មាន​ដាក់​តាំង​ពិរព័ណ៌​មាន​ផលិត​ផល​បច្ចេកវិទ្យា​ជា​ច្រើន​ប្រភេទ​ដើម្បី​បង្ហាញ​ពី​​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​របស់​គេ៕​

លទ្ធផល E-Sports កម្ពុជា​​ប្រកួតនៅ​​​ម៉ាឡេស៊ី​ ឈ្នះ​២ ចាញ់​៣​

 

លទ្ធផល E-Sports កម្ពុជា​​ប្រកួតនៅ​​​ម៉ាឡេស៊ី​ ឈ្នះ​២ ចាញ់​៣​

 

អត្ថបទ៖ ជាន ចាន់រ៉ា​