រថយន្ត​សាំ​យ៉ុង​ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

Videos


បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៧៨ក្នុងស្រុកកូនមុំ។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង៣ល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ លើ ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

រថយន្ត​សាំ​យ៉ុង​ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

សមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលស្លាប់នោះ មានឈ្មោះកា ញ៉ូងភេទប្រុសឣាយុ ១៧ ឆ្នាំ ជនជាតិគ្រិង រស់នៅភូមិតាកាប់ ឃុំតាឣង ស្រុកកូនមុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាកស៉ីរ៉ូស គ្មានស្លាកលេខពណ៍សលាយខ្មៅ ដោយជិះម៉ូតូមិនមានការប្រុងប្រយ័ត្នហើយក៍គ្មានពាក់មួកសុវត្ថិភាពផងដែរ ក្នុងទិសដៅពីកើតទៅលិច ហើយឈប់ចាក់សាំងរួចក៏ត្រឡប់បកក្រោយស្របពេលរថយន្តទៀតមកដល់ ក៍បុកចំពេញទំហឹងផ្នែកក្បាលរថយន្តខាងស្តាំបណ្តាលឲ្យម៉ូតូនឹងមនុស្សផ្លោងធ្លាក់ផ្លូវម្ខាងស្លាប់ភ្លាមៗមួយរំពេច ។

រថយន្ត​សាំ​យ៉ុង​ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

រថយន្តដែលបុកនោះម៉ាកសាំយ៉ុងពណ៍សំបកឪឡឹកលាយសពាក់ស្លាកលេខភ្នំពេញ២AC០១៤៩រថយន្តនោះ បើកបរក្នុងផ្លូវអាទិភាព ហើយក្នុងទិសដៅពីលិចទៅកើត បើតាមរយះនាមប័ណ្ណ បានបញ្ជាក់ថា ឣ្នកបើកបរឈ្មោះ ស៊ីណា ជារថយន្តតាក់ស៊ីចេញពីខេត្តត្បូងឃ្មុំឆ្ពោះទៅខេត្តរតនគិរី ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

រថយន្ត​សាំ​យ៉ុង​ បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

រថយន្ត នឹងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ឃុំតាអង យកមករក្សាទុកនៅកន្លែងរងចាំការដោះស្រាយជាក្រោយរីឯសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

                                       សុថាត់