កីឡាករ​ Aguero ទំនង​ជា​ចង់​ផ្លាស់​ទៅ​លេង​ក្លឹប​នៅ​ស្រុក​កំណើត​ក្រោយ​បញ្ចប់​កុងត្រា​ជាមួយ​ Man City

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​របស់​ក្លឹប​ Man City កីឡាករ​ Sergio Aguero បាន​បង្ហើប​ថា​ខ្លួន​ទំនង​ជា​ចង់​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​ទៅ​លេង​នៅ​ក្លឹប​ Independiente ដែល​ជា​ក្លឹប​ដែល​គេ​ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ដំបូង​ក្រោយ​បញ្ចប់​កុងត្រា​ជាមួយ​ Man City នៅ​ឆ្នាំ​២០១៩  ។

ខណៈ​យោង​តាម​ So Foot កីឡាករ​ Aguero បាន​និយាយ​ថា​ « ខ្ញុំ​ចង់​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Indepediente ក្រោយ​បញ្ចប់​កុង​ត្រា​ជាមួយ​ក្លឹប​ Man City  » ។

ខណៈ​កីឡាករ​ Aguero បាន​បន្ថែម​ថា « ក្លឹប​ Independiente ជា​ក្លឹប​មួយ​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ដំបូង​ហើយ​ខ្ញុំ​មាន​អនុស្សាវរីយ​យ៉ាង​ច្រើន​នៅ​ទី​នោះ​ វា​ក៏​ស្ថិត​ក្នុង​ប្រទេស​កំណើត​របស់​ខ្ញុំ​ផង​ដែរ​ដូចនេះ​វា​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ចង់​ទៅ​ទី​នោះ​វិញ​ » ។

គួរ​រំលឹក​ថា​កីឡាករ​ Aguero បាន​ចាប់​ផ្ដើម​លេង​ក្លឹប​បាល់ទាត់​អាជីព​ដំបូង​ជាមួយ​ក្លឹប​ Independiente កាល​ពី​ឆ្នាំ​២០០៣​ ដែល​កាល​នោះ​គេ​មាន​អាយុ​១៥​ឆ្នាំ ។ ដោយ​ក្នុង​ការ​ចំណាយ​ពេល​៣​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​កីឡាករ​ Aguero បាន​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៦​ប្រកួត​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡាករ​ Aguero ទំនង​ជា​ចង់​ផ្លាស់​ទៅ​លេង​ក្លឹប​នៅ​ស្រុក​កំណើត​ក្រោយ​បញ្ចប់​កុងត្រា​ជាមួយ​ Man City已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:វីដេអូ
Tags: