វិធី​កម្ចាត់​រោម​តូចៗ ឬ​កូ​ន​ពុក​មាត់​ដែល​ដុះ​នៅ​​​ផ្នែក​​ខាង​លើ​បបូរ​មាត់​របស់​ស្ត្រី

ដុះពុកមាត់គឺជារឿងធម្មតាសម្រាប់មនុស្សប្រុស ហើយអ្នកខ្លះថែមទាំងស្រឡាញ់ និងខំថែពុកមាត់សឹងតែមិនហ៊ានកោរចេញថែមទៀតផង។ តែចំពោះស្ត្រីវិញ ការដុះកូនរោមតូចៗក្រោមច្រមុះត្រង់បរិវេណផ្នែកខាងលើបបូរមាត់មិនមែនជារឿងធម្មតានោះទេ ព្រោះមនុស្សប្រុសមិនចូលចិត្ត ឬចង់ឃើញមនុស្សស្រីមានពុកមាត់នោះទេ។ ហើយមនុស្សស្រីវិញទៀតសោតក៏កាន់តែខ្វាយខ្វល់រាល់ពេលឆ្លុះកញ្ចក់ម្តងៗឃើញកូនពុកមាត់នោះកាន់តែដុះច្រើនទៅៗផងដែរ។ ថ្ងៃនេះ មហាមាសរកឃើញអាថ៌កំបាំងខ្លះៗដើម្បីជួយរំដោះទុក្ខស្ត្រីដែលកំពុងតែជួបវិបត្តិពុកមាត់ទាំងឡាយហើយ។ ខាងក្រោមនេះគឺជាវិធីសោះស្រាយជំនួសការកោរចេញ ព្រោះបើហ៊ានតែកោរនោះវានឹងកាន់តែដុះច្រើនជាងមុនជាមិនខាន!

១. ស្ករស និងទឹកក្រូចឆ្មារ

យកស្ករសចាក់ដាក់ក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារយកទឹកលាយចូលគ្នាជាមួយនឹងស្ករសនោះ។ លាងជម្រះផ្ទៃមុខអ្នកឱ្យស្អាត និងជូតឱ្យស្ងួត។ បន្ទាប់មកយកទឹកក្រូចឆ្មារលាយស្ករសនោះមកលាបត្រង់បរិវេណដែលមានពុកមាត់ ឬកូនរោមនោះដុះ។ ទុកចោលរយៈពេល ១៥ នាទី រួចចាំទៅលាងជម្រះមុខចេញជាមួយទឹកស្អាត។ ធ្វើបែបនេះជាប្រចាំរៀងរាល់សប្តាហ៍វានឹងអាចជួយកាត់បន្ថយការលូតលាស់កូនរោមតូចៗ ឬពុកមាត់បាន។

២. ស៊ុតយកផ្នែកពណ៌លឿងចេញ

គ្រឿងផ្សំសម្រាប់វិធីទីពីរនេះមាន ៣ មុខគឺ ស៊ុតផ្នែកស ស្ករស និងម្សៅពោត។ របៀបធ្វើវិញគឺត្រូវលាយគ្រឿងផ្សំទាំង ៣ ខាងលើចូលគ្នាឱ្យទៅជារាងខាប់ជាការស្រេច។ បន្ទាប់មកយកវាមកលាបត្រង់បរិវេណលើបបូរមាត់ក្រោមច្រមុះដែលមានកូនរោមដុះ ទុកចោលរយៈពេលកន្លះម៉ោង រួចចាំទៅលាងជម្រះចេញ។ ធ្វើតាមវិធីនេះ ២ ឬ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។

៣. ទឹកដំឡូងបារាំង

ទឹកដំឡូងបារាំងមិនត្រឹមតែកម្ចាត់កូនពុកមាត់ ឬកូនរោមនៅលើបបូរមាត់តែប៉ុណ្ណោះទេ វាថែមទាំងជួយកម្ចាត់ស្នាមខ្មៅបានថែមទៀតផង ព្រោះក្នុងនោះមានសារធាតុដែលជាភ្នាក់ងារធ្វើឱ្យស្បែកស។ គាបដំឡូងយកទឹក ហើយយកមកលាបត្រង់បរិវេណនោះជាការស្រេច។ ត្រូវលាបវាមុនពេលគេង ហើយព្រឹកឡើងចាំលាងជម្រះ នោះអ្នកនឹងទទួលបានលទ្ធផលជាវិជ្ជមានជាមិនខាន៕

ប្រែសម្រួល៖ mohameas
ប្រភព៖ boldsky

  • វិធី​កម្ចាត់​រោម​តូចៗ ឬ​កូ​ន​ពុក​មាត់​ដែល​ដុះ​នៅ​​​ផ្នែក​​ខាង​លើ​បបូរ​មាត់​របស់​ស្ត្រី已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: