តៃកុង​រថយន្តក្រុង​ ថោង ​ស៊ីង ​បើកបរ​មិនគោរព​ច្បាប់​ បុក​ក្មេង​ជិះ​កង់ ​រួច​គេចខ្លួន​បាត់​

តៃកុង​រថយន្តក្រុង​ ថោង ​ស៊ីង ​បើកបរ​មិនគោរព​ច្បាប់​ បុក​ក្មេង​ជិះ​កង់ ​រួច​គេចខ្លួន​បាត់​



ពោធិ៍សាត់ ៖ រថយន្តក្រុង​ក្រុមហ៊ុន​ទេសចរណ៍​មួយ​គ្រឿង​ បាន​បើក​បុក​ក្មេង​ស្រី​ជិះ​កង់​ឆ្លង​ផ្លូវ​ នៅ​កន្លែង​ដាក់​ស្លាក​សញ្ញា​បន្ថយល្បឿន​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​រួច​ហើយ​តៃកុង​រថយន្ត​បាន​ចុះ ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ទុក​អ្នកដំណើរ​ពេញ​លើ​រថយន្ត។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣ ​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​០៥​ ក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក ខៀវ សុខា បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ ដុង ស្រី​ណុ​ច អាយុ​១១​ឆ្នាំ​ភេទ​ស្រី ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​រូប​នោះ​ បានបន្ត​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​ រងគ្រោះ​ខាងលើ​បាន​ជិះ​កង់​ពី​ខាងត្បូង​ផ្លូវជាតិ​លេខ​០៥​ទៅ​ខាង​ជើង​ផ្លូវ ​ដែល​ជា​ទីតាំង​ដាក់​ស្លាក​ចរាចរណ៍​ឲ្យ​បន្ថយល្បឿន​ សម្រាប់​មនុស្ស​នឹង​សត្វ​ឆ្លងកាត់​ ព្រោះ​ទីនោះ​ជាទី​ប្រជុំជន​ផង​។ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ក៏​មាន​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍ ​មួយ​គ្រឿង​ពណ៌​ក្រហមលាយ​ស​ របស់​ក្រុមហ៊ុន ថោង ស៊ីង ដឹក​អ្នកដំណើរ​ពាក់​ស្លាក់​លេខ​ភ្នំពេញ 3A-32-70 ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច ​ដោយ​ប្រើប្រាស់​ល្បឿន​លឿន ​មិន​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ការ​បើកបរ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៣​នឹង​១៥៤ ចំណុច​ខាងលើ ក៏​បុក​ក្មេង​ជិះ​កង​ឆ្លង​ថ្នល់​ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​ហើយ​តៃកុង​ឡានក្រុង​ក្រុមហ៊ុន​ថោង ស៊ីង​​ក៏​បាន​ចត​រថយន្ត​ចោល រួម​ជាមួយ​អ្នកដំណើរ​លើ​រថយន្ត​នោះ ​រួច​គេច​ខ្លួន​បាត់​។

ក្រោយពេល​កើតហេតុ គេ​បាន​ឃើញ​នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ ​ទៅដល់​ទីតាំង​កើតហេតុ​ភ្លាមៗ​ រួចបាន​បញ្ជូន​ជនរងគ្រោះ​តាម​រថយន្ត​សង្គ្រោះ​ របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ​ ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ ហើយ​វត្ថុតាង​រថយន្ត​នឹង​កង់ ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ក្រគរ​បណ្ដោះអាសន្ន ​ក្រោយ​ពេល​ពី​ការវាស់វែង​រួចរាល់។​ ខាង​សណ្ដាប់ធ្នាប់​បាន​និយាយ​ថា មកពី​អ្នក​បើកបរ​រថយន្តក្រុង ​មិន​គោរព​ស្លាក​សញ្ញា​បន្ថយ​ល្បឿន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​៕

តៃកុង​រថយន្តក្រុង​ ថោង ​ស៊ីង ​បើកបរ​មិនគោរព​ច្បាប់​ បុក​ក្មេង​ជិះ​កង់ ​រួច​គេចខ្លួន​បាត់​

តៃកុង​រថយន្តក្រុង​ ថោង ​ស៊ីង ​បើកបរ​មិនគោរព​ច្បាប់​ បុក​ក្មេង​ជិះ​កង់ ​រួច​គេចខ្លួន​បាត់​ តៃកុង​រថយន្តក្រុង​ ថោង ​ស៊ីង ​បើកបរ​មិនគោរព​ច្បាប់​ បុក​ក្មេង​ជិះ​កង់ ​រួច​គេចខ្លួន​បាត់​