ភាគ​ច្រើន​នៃ​​អ្នក​គាំ​ទ្រ​ចម្រៀង​ KPOP នៅ​កម្ពុជា​ស្គាល់​ Seungri តាម​រយៈ​បទ Strong Baby

Seungri ឬ ​V.I. (Victory) ដែល​មាន​ឈ្មោះ​ដើម​ថា Lee Seung-hyun កើត​នៅ​ថ្ងៃ​ទី 12 ធ្នូ ឆ្នាំ ១៩៩០ នៅ​ទីក្រុង​ Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​គាត់​គឺ​ជា​​​សមាជិក​មួយ​រូប​នៃ​ក្រុម​ចម្រៀង​​ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​ខាង​ត្បូង BIG BANG ។

​Seungri ចាប់​ផ្ដើម​អាជីព​ជា​តារា​ចម្រៀង​ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ​ក្នុង​នាម​ជា​សមាជិក​ BIG BANG។ នៅ​ឆ្នាំ ២០០៧ Seugri ក៏​បាន​ចេញ​នូវ​បទ​ចម្រៀង​ទោល​ដំបូង​របស់​ខ្លួន​ដែល​​មាន​ចំណង​ជើង​ថា The Next Day​ ។ នៅ​ឆ្នាំ ២០០៩ គេ​ក៏​បាន​ចេញ​ចម្រៀង​ទោល​មួយ​បទ​ទៀត​ជា​ចម្រៀង​ទោល​ទីពីរ​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា Strong Baby ដែល​បទ​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ចម្រៀង KPOP នៅ​កម្ពុជា​ស្គាល់ Seungri កាន់​តែ​ច្បាស់៕

ដោយ ៖ មេឃា


  • ភាគ​ច្រើន​នៃ​​អ្នក​គាំ​ទ្រ​ចម្រៀង​ KPOP នៅ​កម្ពុជា​ស្គាល់​ Seungri តាម​រយៈ​បទ Strong Baby已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:កីឡា
Tags: