Arsenal គ្រោង​ដេញ​ថ្លៃ​ Cavani វិញ​ប្រសិន​ការ​ដេញ​ថ្លៃ​ Benzema ត្រូវ​បរាជ័យ

​ថ្មីៗ​នេះ​ក្លឹប​ Arsenal កំពុង​គ្រោង​បង្វែរ​ចំណាប់​អារម្មណ៍​ខ្លួន​ក្រោយ​ពី​ការ​ដេញ​ថ្លៃ​លើ​កីឡាករ​ Karim Benzema ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ​នោះ​ ដោយ​ពេល​នេះ​ពួក​គេ​មាន​គម្រោង​ធ្វើ​ការ​ដេញ​ថ្លៃ​ទៅ​លើ​កីឡាករ​ Edinson Cavani ជំនួស​វិញ​ ។

បើ​យោង​តាម​ Metro បាន​ចុះ​ផ្សាយ​ថា​ Arsenal ដែល​កំពុង​តែ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ក្លឹប​ Real Madrid ក្នុង​ការ​ដេញ​ថ្លៃ​កីឡាករ​ Karim Benzema តែ​បែរ​ជា​គ្មាន​ចម្លើយ​តប​វិញ​សោះ​ខណៈ​មាន​ដំណឹង​ថា​គ្រូ​បង្វឹក​ Real Madrid លោក​ Rafa Benitez ចង់​រក្សា​ Karim Benzema ឲ្យ​នៅ​បន្ត​ជាមួយ​ក្លឹប ។ហើយ​ឥឡូវ​នេះ​ Arsenal បាន​គ្រោង​បង្វែរ​គោល​ដៅ​របស់​ខ្លួន​ដោយ​ត្រៀម​ទឹក​ប្រាក់​ប្រមាណ​៣៥​លាន​ផោន​ដើម្បី​ធ្វើ​ការ​ដេញ​ថ្លៃ​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ PSG គឺ​កីឡាករ​ Edinson Cavani ជំនួស​វិញ​បើ​ការ​ដេញ​ថ្លៃ​ Benzema ពិត​ជា​មិន​បាន​សម្រេច​មែន​នោះ​ ។

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ការ​សម្រេច​ចិត្ត​របស់​ Arsenal ?

ប្រភព ៖ fanatix
ប្រែសម្រួល ៖ វិចទ័រ


  • Arsenal គ្រោង​ដេញ​ថ្លៃ​ Cavani វិញ​ប្រសិន​ការ​ដេញ​ថ្លៃ​ Benzema ត្រូវ​បរាជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:វីដេអូ
Tags: