ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ពេញ​ហ្វេសប៊ុក

ប្រតិកម្មទល់នឹង​ការបង្ហោះសារ​ជាលើកដំបូង ទាក់ទងនឹងករណីស្ត្រីជាងធ្វើសក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ នៅ​មិន​ទាន់​បាត់​រលាប ពីផ្ទៃសមុទ្រហ្វេសប៊ុកផង ស្រាប់តែតារាសម្ដែង ចន ចន្ទលក្ខិណា បានបញ្ចេញ​សារ​ថ្មី​មួយ នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា​នេះ បញ្ឆេះ​រលក​ប្រតិកម្ម​ប្រឆាំង​នឹងរូបនាង ឲ្យកក្រើកឡើងទៀត។
ចលនា​​ប្រឆាំង ចន ច័ន្ទលក្ខិណា កក្រើក​ជា​ថ្មី​ពេញ​ហ្វេសប៊ុក

ពីឆ្វេងទៅស្ដាំ/ពីលើចុះក្រោម៖ អ្នកនាងចន ច័ន្ទលក្ខិណា - កញ្ញា ខុម ចាន់តារាទី - អ្នកនាង ពិសិដ្ឋ ពិលីកា - អ្នកនាង ទូច ស៊ុននិច - អ្នកនាង ពៅ បញ្ញាពេជ្រ និងអ្នកនាង តាត ម៉ារីណា។ (រូបថតហ្វេសប៊ុក)

បើគេចាំមិនភ្លេចទេ សំនុំរឿងឧក្រិដ្ឋ នៃការវាយប្រហារ (ដោយគ្រាប់កាំភ្លើង ឬដោយទឹកអាស៊ីត) ទៅ​លើ​សិល្បៈ​ការិនី​ជា​ច្រើន​នាក់ រួមមានអ្នកនាង ពិសិដ្ឋ ពិលីកា - អ្នកនាង តាត ម៉ារីណា - អ្នកនាង ទូច ស៊ុននិច និង​អ្នកនាង ពៅ បញ្ញាពេជ្រ នៅមិនទាន់ត្រូវបានអាជ្ញាធរ​របស់ប្រទេសកម្ពុជា បំបែក​និងឈានទៅចាប់​ជនល្មើស យក​មក​ផ្ដន្ទា​ទោស បាន​នៅ​ឡើយ។ សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានចាត់ទុកថា ករណីទាំង​ប៉ុន្មាន​ខាងលើ​នេះ ​ទំនង​ជា​មិន​ត្រូវ​បាន​តារាសម្ដែង ចន ច័ន្ទលក្ខិណា ខ្វល់ខ្វាយអ្វីឡើយ ផ្ទុយស្រឡះ​ពីករណី​របស់​ស្ត្រី​ជាង​ធ្វើ​សក់​ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានតារា​សម្ដែងវ័យជ្រេរូបនេះ យកមករំលឹកម្ដងជាពីរដង។

ប្រតិកម្មលើកដំបូងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានធ្វើឡើង នៅថ្ងៃទី ១៥ ខែឧសភា លើបណ្ដាញ​សង្គម​កន្លង​មក បាន​សរសេរគាំទ្រ ចំពោះការសម្រេចចិត្តរបស់ស្ត្រីជាងធ្វើសក់ឈ្មោះ ស្រីមុំ ដែលបានដាក់​ពាក្យ​បណ្តឹ​ង ទៅ​កាន់​តុលាការ ដើម្បីស្វែងរកយុត្តិធម៌។ នៅពេលនោះ តារាសម្ដែងបានសរសេរ ជួសមុខឲ្យស្ត្រី និង​សិល្បៈ​ការិនី​ផ្សេង​ទៀតថា៖ «ក្នុងនាមបង ជាស្ត្រីម្នាក់ និងសិល្បះការៈនីផ្សេងទៀតសូមគាំទ្រ និងលើកទឹកចិត្ត​ដល់​ប្អូន​ស្រី ឲ្យ​មាន​ភាព​រឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលប្អូនត្រូវបានបំពាន ដោយជនទុច្ចរិត និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ»។

ការលើកឡើងរបស់តារាសម្ដែង ជាលើកដំបូងខាងលើនេះ បានបង្កឲ្យមានរលកប្រតិកម្ម យ៉ាង​គគ្រឹក​គគ្រេង​រួច​ម្ដង​ហើយ នៅ​លើ​បណ្ដាញសង្គម ជាពិសេសពីសំណាក់ក្រុមអ្នកគាំទ្រ​គណបក្សសង្គោះជាតិ។ ពួក​គេ​បាន​ចោទ​តារា​ស្រី ដែលមានរាងខ្ពស់ស្រឡះរូបនេះ ថាមានការយល់ដឹង «ប្រកបដោយ»ភាពល្ងង់ខ្លៅ និង​អំពាវនាវ​ឲ្យ​អ្នក​នាង ចន ច័ន្ទលក្ខិណា ដែលបានថ្លែងជួសមុខ ឲ្យអ្នកសិល្បៈនោះ ត្រូវស្វែងរកយុត្តិធម៌ ឲ្យ​សិល្បៈការិនី​ប៉ុន្មាន​នាក់ ដែលរងការវាយប្រហារ តាំងពីច្រើនឆ្នាំមកហើយ តែនៅតែរកជនល្មើសមកផ្ដន្ទាទោសមិនបាន។

តែរឿងរ៉ាវនៅពេលនោះ ហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ ហើយតារាសម្ដែងខ្លួនឯង ក៏បានលើកឡើងដែរ​ថា វា​ជា​ការ​យល់​ច្រឡំ នូវអ្វី​ដែល​នាង​បាន​សរសេរ។ ប៉ុន្តែប្រតិកម្មរបស់អ្នកប្រើប្រាស់​បណ្ដាញសង្គម ជាពិសេស​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង បានកក្រើកជាថ្មី នៅបន្ទាប់ពីសារមួយទៀត របស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវ​បាន​បង្ហោះ​កាល​ពីថ្ងៃ​ទី២៧ ខែឧសភា​ម្សិលម៉ិញ។

សារថ្មីរបស់តារាសម្ដែង បានសរសេរគាំទ្រ​«នូវចំណាត់ការតុលាការ ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ខុម ចន្ទតារាទី ហៅ ស្រីមុំ អាស្រ័យដោយកម្ពុជា ជាប្រទេសមានច្បាប់ទំលាប់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវតែ​គោរព​ច្បាប់​ ដែល​មាន​ជា​ធរមាន»។ អមជាមួយនឹងលិខិតរបស់សាលាដំបូង ផ្ញើរទៅប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​បន្ត​សរសេរ​ជួសមុខ ឲ្យស្ត្រីនិងសិល្បៈការិនីផ្សេងទៀត ថា​នៅ​តែ​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ស្ត្រី​ជាង​ធ្វើសក់ ឲ្យមានភាពរឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែល​ស្ត្រី​រូប​នេះ ត្រូវ​បាន​បំពាន​ដោយ​ជន​ទុច្ចរិត និង​ខ្វះ​ការ​ទទួល​ខុសត្រូវ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមទុកនាទីនេះ ជូនប្រិយមិត្តអ្នកអាន ស្វែង​យល់​​​ពីប្រតិកម្ម​មួយ​ចំនួន របស់​អ្នក​​ប្រើប្រាស់​​បណ្ដាញ​​សង្គម (ទាំងលើកមុន ទាំងលើកនេះ) ដូចខាងក្រោម៖