ចាក់​សម្លាប់​​អតីត​មិត្ត​ស្រី​មិន​ក្រោម​ 80 កាំបិត​​ព្រោះ​ខឹង​​នាង​សុំ​បែក

បុរស​ដ៏​ឃោរឃៅ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Jordan Taylor អាយុ 22 ឆ្នាំ​បានសំលាប់​អតីត​​មិត្ត​ស្រី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Laura Davies អាយុ 21 ឆ្នាំ​ដោយ​ចាក់​ចំនួន 82 កាំបិត​ព្រោះ​ខឹង​នាង​សុំបែក​។

បើ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​​ បាន​ឲ្យ​ដឹង​ថា Jordan គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ក្បាច់​ប្រដាល់​ ​ហើយ​មុន​ពេល​ដែល​សម្លាប់​ Laura ដែល​ជា​មិត្ត​ស្រី​គាត់​តែង​តែ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បាវខ្សាច់ (punch bag) ដែល​ Laura បាន​ទិញ​ឲ្យ​​កាល​ពី​ពួកគេ​នៅ​ស្រលាញ់​គ្នា​ជា​រៀង​រាល់​ថ្ងៃ។

Jordan Taylor
Laura Davies

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Jordan បាន​ចូល​ទៅ​ចាក់​សម្លាប់​អតីត​មិត្ត​នៅ​កន្លែង​ធ្វើ​ការ​របស់​នាង​ ដោយ​បាន​ចាក់​ចំនួន 82 កាំបិត (18 កាំបិត​នៅ​លើ​មុខ, 6 នៅ​លើ​ដៃ​ស្ដាំ, 18 នៅ​លើ​ដៃ​ឆ្វេង, 15 នៅ​លើ​ដង​ខ្លួន, 6 លើ​ជើង​ខាង​ឆ្វេង, 8 នៅ​លើ​ជើង​ឆ្វេង, 8 នៅ​លើ​ខ្នង និង 3 ទៀត​នៅ​លើ​ក្បាល​ផ្នែក​ខាង​ក្រោយ)។ ហើយ​នៅ​ពេល​ដែល​នាង​នាង​កម្រើក​​ Jordan ក៏​បាន​យក​រាង​កាយ​​នាង​ទៅ​លាក់​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ឃើញ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់​ងារ​ប៉ូលីស​ Laura ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ជិត​កន្លែង​ធ្វើ​ការ​របស់​នាង ប៉ុន្តែ​ពេល​​ប្រទះ​ឃើញ​នោះ​គឺ​នាង​​នៅ​សល់​តែ​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ​ចុះ​ក្រោយ​នាង​ក៏​ត្រូវ​ស្លាប់​មុន​ពេល​បញ្ចូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។ ហើយ​នៅ​កន្លែង​កើត​ហេតុ​ប៉ូលីស​បាន​រក​ឃើញ​ឈាម​របស់​ Jordan ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​តែ​ម្ដង។

ចាក់​សម្លាប់​​អតីត​មិត្ត​ស្រី​មិន​ក្រោម​ 80 កាំបិត​​ព្រោះ​ខឹង​​នាង​សុំ​បែក

​ចំណែក​ឯ​ម្ដាយ​របស់​ Laura ​បាន​និយាយ​ថា Jordan និង Laura បាន​បែក​គ្នា​កាល​ពី 3 ឆ្នាំ​មុន​មក​ម្ល៉េះ​ ហើយ​នៅ​ពេល​ដែល​បែក​គ្នា​ Laura បាន​ប្រាប់​ Jordan ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​រួម​គ្នា​នោះ​ដោយ​មិន​ទាម​ទារ​អ្វី​នោះ​ទេ ព្រោះ​ខ្លាច​ Jordan ក្លាយ​ជា​មនុស្ស​អនាថា​ ប៉ុន្តែ​គេ​បែ​ជា​ធ្វើ​បែប​នេះ​ដាក់​នាង​ទៅ​វិញ៕

ម្ដាយរបស់ Laura
Laura កាលនៅរស់
ចាក់​សម្លាប់​​អតីត​មិត្ត​ស្រី​មិន​ក្រោម​ 80 កាំបិត​​ព្រោះ​ខឹង​​នាង​សុំ​បែក
រូបថតដែល Jordan បាន​បង្ហោះ​ក្រោយ​ពី​បែក​គ្នា

ប្រែ​សម្រួល ៖ ជលស័យ


  • ចាក់​សម្លាប់​​អតីត​មិត្ត​ស្រី​មិន​ក្រោម​ 80 កាំបិត​​ព្រោះ​ខឹង​​នាង​សុំ​បែក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:វីដេអូ
Tags: