ពលករ​កម្ពុជា​នឹង​អនុ​ញ្ញា​ត្តិ​ឱ្យទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ

Videos


បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការព្យួរ នៃការនាំពលករទៅបម្រើការងារតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី រួចមកនោះ សមាគមន៍ពីររវាង ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU)មួយដើម្បីបញ្ជូនពលករទៅបម្រើការងារនៅប្រទេសមួយនេះឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ។ ក្នុងពិធីចុះ អនុស្សារណៈនៃ ការយោគយល់គ្នានេះ បានធ្វើឡើងរវាង ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមន៍ទីភ្នាក់ងារជាតិម៉ាឡេស៊ី (PIKAP) ដែលជាសមាគមន៍ធ្លាប់បញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីកាលពីពេលមុន ។

ពលករ​កម្ពុជា​នឹង​អនុ​ញ្ញា​ត្តិ​ឱ្យទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ

ជាមួយនឹងការចុះអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានបង្ហាញពីការយកចិត្តទុកដាក់ដល់ពលករ ដែលនឹងត្រូវជ្រើសរើសទៅបំពេញការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខថា នឹងត្រូវធ្វើការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីសំដៅធ្វើយ៉ាងណាមិនឱ្យមានការរំលោភបំពានណាមួយពីសំណាក់ថៅកែជនជាតិម៉ាឡេស៊ី ដូចដែលធ្លាប់កើតមាននាពេលកន្លងមក ។

ពលករ​កម្ពុជា​នឹង​អនុ​ញ្ញា​ត្តិ​ឱ្យទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ

ឯកឧត្តម បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធីនោះថា សមាគមន៍ទាំងពីរនេះគឺជាអ្នកជ្រើសរើសពលករនិងគ្រប់គ្រងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយកិច្ចព្រមព្រៀងនេះដែរគឺជាការស្រុះស្រួលគ្នារវាងសមាគមន៍ទាំងពីរប៉ុណ្ណោះ ។ ការដែលឈានដល់កិច្ចព្រមព្រៀងរវាងវិស័យឯកជនទាំង ២ នេះគឺបានធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីក្នុងការបញ្ជូនពលករនេះ ។ ចំពោះផែនការក្នុងការបញ្ជូនពលករទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីនាថ្ងៃខាងមុខនេះ ក្រសួងនឹងរាជរដ្ឋាភិបាលទាំងពីរនឹងជួបពិភាក្សាគ្នាជាថ្មីដើម្បីលើកគម្រោងផែនការជាក់លាក់ណាមួយក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសនេះឡើងវិញ បន្ទាប់ពីត្រូវបានព្យួរអស់ប៉ុន្មានឆ្នាំកន្លងមក ។

ពលករ​កម្ពុជា​នឹង​អនុ​ញ្ញា​ត្តិ​ឱ្យទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ

ទោះជាយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ចំពោះកិច្ចព្រមព្រៀងនេះសំខាន់មិនមែនបញ្ជូន (ពលករ) ទេគីការគ្រប់គ្រងពលករ និងការដោះស្រាយដល់ពលករកម្ពុជាកំពុងធ្វើការងារនៅទីនោះ។សមាគមន៍ទាំងពីរនេះយើងនឹងឱ្យគេជួយគ្រប់គ្រងនិងមើលការខុសត្រូវដល់កម្មកររបស់យើង ដែលកំពុងបំពេញការងារនៅទីនោះ ។ ពេលនេះយើងកំពុងរង់ចាំភាគីម៉ាឡេស៊ី ហើយប្រទេសទាំងពីរបានត្រៀមរៀងៗខ្លួនហើយថានឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ។

ពលករ​កម្ពុជា​នឹង​អនុ​ញ្ញា​ត្តិ​ឱ្យទៅ​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ

ការលើកគម្រោងថ្មីនេះដែរក្រសួងការងារនឹងលើកផែនការយកវិធីគ្រប់គ្រងពលករតាមរយៈប្រព័ន្ធ បែបបច្ចេកវិទ្យាទំនើបតាំងតែពីតំណាក់កាលដំបូងជ្រើសរើស បញ្ជូនពលកររហូត ទៅដល់ការបំពេញការងារ និង ពិសេសគេនឹងដឹងថា គាត់ទទួលបានប្រាក់ឈ្នួល ឬ ក៏អត់ ហើយសូម្បីតែគេធ្វើបាបឬបានទទួលប្រាក់ខែដោយពលករអាចភ្ជាប់ព័ត៌មានប្រាប់បានទាំងអស់ ។ បច្ចុប្បន្នពលករខ្មែរ ដែលកំពុងបំពេញការងារនៅប្រទេសម៉ាឡេស៊ីន មានប្រមាណជា ៣ ម៉ឺននាក់ ដោយក្នុងនោះមានអ្នកខ្លះចប់អាណត្តិហើយ ក៏មិនឃើញវិលមកវិញដែរ ។

លោកស្រីអ៊ឹង ស៊ាងរិទ្ធីប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានថ្លែងឱ្យដឹងដែរថា ពិធីចុះ MOU រវាងប្រទេសទាំងពីរនេះបានធ្វើឡើងសម្រាប់បញ្ជូនពលករទូទៅដើម្បីបម្រើការងារនៅប្រទេម៉ាឡេស៊ី ។ ហើយការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីនោះ គេមិនទាន់ដឹងថានឹងចាប់ផ្តើមជាផ្លូវការថា នៅពេលណានៅឡើយទេ ដោយក្នុងនោះ គេនៅរង់ចាំរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋភិបាលម៉ាឡេស៊ីដោះស្រាយបញ្ហាពលករទៅបម្រើការងារនៅប្រទេសនេះរួចរាល់ជាមុនសិន។យើងរង់ចាំមើលថា អ្វីដែលអាចដំណើរការបានហើយ ទើបយើងនឹងចាប់ផ្តើម មិនអាស្រ័យទៅលើពេលវេលាថាយូរឬឆាប់បានទេ ។

ប្រធានសមាគមន៍ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជារូបនេះបានបន្ថែមទៀតថា ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងវិស័យឯកជនទាំងពីរនេះដែរគឺដើម្បីកិច្ចការពារនិងផ្តល់សុវត្ថិភាពជូនពលករខ្មែរទៅធ្វើការនៅបរទេសក៏ដូចជាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង តាមរយៈវិស័យឯកជន ពិសេសពលករដែលកំពុងបម្រើការងារនៅប្រទេសម៉ាឡេស៊ីស្រាប់ ។

លោកស្រីថា ដើម្បីការពារពលករកម្ពុជាសមាគមន៍ ACRA និងសមាគមន៍ម៉ាឡេស៊ីPIKAP នឹងធ្វើការជាមួយគ្នាឱ្យមានតម្លាភាពដើម្បីការពារសុខសុវត្ថិភាពរបស់ពលករ ពលការិនីខ្មែរឱ្យបានល្អប្រសើរជៀសវាងនូវការរំលោភបំពានផ្សេងៗ ដោយមានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសស្ថាន ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីតែម្តង ។

ដោយឡែក លោកដាតូ រ៉ាចា ស៊ូលគីបលៃ ដាហាឡាន់ ប្រធានសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ មានគោលបំណងក្នុងការ ការពារ អត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនីខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើន ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសមាគមន៍ទាំងពីរ ក៏ដូចជាប្រទេស ទាំងពីរផងដែរ។ ក្នុងអត្ថន័យនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានបង្ហាញអំពីតួនាទីនិងភារកិច្ចរបស់ខ្លួនយ៉ាងជាក់លាក់ ក្នុងការ ធានាបាននូវការការពារអត្ថប្រយោជន៍និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនី ចាប់តាំងពីការជ្រើសរើសការបណ្តុះបណ្តាលការបញ្ជូន និងការគ្រប់គ្រងពលកររហូតដល់ពេលធ្វើ មាតុភូមិនិវត្តន៍។

គួររំលឹកដែរថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្អាកជាបណ្តោះអាសន្នក្នុងការបញ្ជូនពលករខ្មែរធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ។ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជា មានរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន ២ គឺទី ១ ស្តីពីការជ្រើសរើស និងការដាក់ឲ្យធ្វើការ ចំពោះពលករ ពលការិនីកម្ពុជាទូទៅ ទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី និង ទី ២ ស្តីពីការជ្រើសរើសនិងការដាក់ឲ្យធ្វើការ ចំពោះពលករកម្ពុជាទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ៕ ដេប៉ូ