សៀវភៅ​៤​ក្បាល​នៃ​​ភាព​ជោគជ័យ​&ក្លាយ​ជា​អ្នក​មាន​ ដែល​ខ្ញុំ​គិត​ថា​​អ្នក​ទាំង​អស់​គ្នា​​ត្រូវ​អាន​ ​​​​

មេរៀននៃភាពជោគជ័យ ត្បិតតែអ្នកឧស្សាហ៍លឺមនុស្សម្នានិយាយពាក្យនេះនៅសាលាឬទីសាធារណៈជាច្រើនក៏ដោយតែមិនមែនអ្នកទទួលបានចំណេះដឹងនៃភាពជោគជ័យទាំងនោះដោយគ្រាន់តែស្ដាប់ពាក្យប៉ុន្មានម៉ាត់នោះទេ ។ ភាពមានបាននិងភាពជោគជ័យក៏អ៊ឹចឹងដូចគ្នាដែរ នៅសាលាមិនប្រាកដថាមាននោះទេ ដូច្នោះបើអ្នកចង់ទទួលបានភាពជោគជ័យឬភាពមានបាន អ្នកក៏គួរឯកមករកមើលប្រភពដែលអាចជួយអ្នកបាន ។

ចំពោះខ្ញុំសៀវភៅអភិវឌ្ឍន៍ខ្លួនឯង គឺ ជាប្រភពជំនួយគំនិតដ៏សំខាន់ ពេលដែលខ្ញុំអានខ្ញុំទទួលបានគំនិតល្អៗជាច្រើន ហើយខាងក្រោមនេះជាសៀវភៅ៤ក្បាលដែលខ្ញុំគិតថាពិតជាល្អសម្រាប់អ្នកទាំងអស់គ្នាដែលចង់ស្វែងរកភាពជោគជ័យ ភាពមានបាន និង សុភមង្គលក្នុងជីវិត ។

១.The Richest Man In Babylon(កំពូលអ្នកមានជាងគេនៅបាប៊ីឡូន) ៖

សៀវភៅនេះពិតជាល្អខ្លាំងណាស់ វារៀបរាប់ពីដំណើរជីវិតរបស់ Akrad ដែលដំបូងជាទាសករគេដែល មានការងារជាជាងចម្លាក់។ គាត់មានក្តីស្រមៃចង់ក្លាយជាអ្នកមាន បើទោះបីគ្រានោះគាត់មិនមានលុយកាក់អ្វីគ្រប់គ្រាន់ដើម្បីចាយវាយក្តី ។ ក្រោយមកគាត់បានជួបនឹងអ្នកចងការប្រាក់ដ៏មានម្នាក់រួចក៏សួរពីរប្រៀបក្លាយក្លាយជាអ្នកមាន …. ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុន្មាន ក្តីស្រមៃរបស់គាត់ក៏ក្លាយជាការពិត គាត់ក៏ក្លាយជាអ្នកមានជាងគេនៅក្នុងក្រុងបាប៊ីឡូន ។

សៀវភៅនេះនឹងប្រាប់អ្នកពីរបៀប ៖ សន្សំប្រាក់បើទោះបីអ្នកធ្វើការឲ្យគេហើយមិនដែលសល់លុយក្តី បន្ទាប់យកប្រាក់នោះទៅវិនិយោគដើម្បីឲ្យក្លាយជាអ្នកមាន ដែលមួយរយៈដំបូងអ្នកគួររស់នៅក្រោមឋានៈ ដូចជា មានត្រឹម១០កាក់កុំទៅទិញរបស់តម្លៃ១០ឬ២០កាក់ដោយជំពាក់គេជាដើម(បំណុលអាក្រក់) ។ មេរៀនជីវិតក្នុងសៀវភៅនេះពិតជាមានច្រើនទៀត ដូចជា រប្រៀបដោះបំណុល,រប្រៀបបង្រៀនកូនឲ្យចេះរកលុយខ្លួនឯងជាដើម ។

អ្នកគួរអានវាប្រាកដជាល្អណាស់ចំពោះអ្នកដែលធ្វើការហើយមិនសល់ប្រាក់ក្នុងកាបូប និង អ្នករកវិធីព្យាបាលឲ្យកាបូបមានលុយរីកប៉ោងច្រើនដូចអ្នកមាន ។

២.The Greatest Sale Man In The World(កំពូលអ្នកលក់ក្នុងពិភពលោក) ៖

ចំណងជើងទាក់ទងនឹងការលក់ តែបើអានឲ្យចប់ទៅ អ្នកនឹងដឹងថា គន្លឹះធំៗនៃភាពជោគជ័យគឺត្រូវបានសរសេររៀបរៀងក្នុងសៀវភៅមួយក្បាលនេះ ។ សាច់រឿង គឺ ពីបុរសម្នាក់ដែលក្រីក្រតែមានក្តីស្រមៃហើយចង់ក្លាយជាអ្នកមាន ព្រោះគាត់លួចស្រលាញ់នារីម្នាក់ដែលឪពុកម្ដាយនារីម្នាក់នោះជាអ្នកមានម្នាក់ក្នុងស្រុកភូមិ ។ បើទោះបីជួបឧបសគ្គយ៉ាងច្រើនប៉ុណ្ណោះ បើអ្នកនៅតែតស៊ូ និងរត់តាមគោលបំណងទាំងនោះ អ្នកនៅតែអាចសម្រេចវាបានដោយដៃទាំង២របស់អ្នក ។

អ្នកគួរអាន ៖ មនុស្សដែលស្រែកឃ្លាននូវភាពជោគជ័យ បើទោះបីអ្នកធ្លាប់បរាជ័យរាប់រយដងក្តី សៀវភៅនេះប្រាកដជាអាចជួយអ្នកបាន ។

៣.Rich Dad Poor Dad (ឪពុកអ្នកមាន ឪពុកអ្នកក្រ) ៖

អ្នកប្រហែលជាបានស្គាល់សៀវភៅ១ក្បាលនេះមកហើយ ចំពោះខ្ញុំសៀវភៅនេះបានប្រាប់ខ្ញុំឲ្យយល់យ៉ាងច្បាស់ពីលំហូរសាច់ប្រាក់របស់អ្នកមាន អ្នកមធ្យមនិងអ្នកក្រ ជាពិសេសជាងនេះទៅទៀត គឺ យល់ពីអ្វីដែលហៅថា បំណុល អ្វីហៅថា ទ្រព្យ ។ អ្នកមានចូលចិត្តទិញទ្រព្យរបស់ដែលបង្កើតលុយឲ្យគេ រីឯអ្នកក្រនិងអ្នកមធ្យមចូលចិត្តរកលុយ&សន្សំឲ្យបានច្រើនហើយយកលុយនោះទៅទិញបំណុលដែលខ្លួនគិតថាជាទ្រព្យ ដើម្បីយកមកបង្អួតអ្នកផងទាំងពួងថាខ្លួនជាអ្នកមានជាដើម ។

វាពិតជាល្អណាស់ បើសិនជាអ្នកទទួលបានគំនិត សន្សំ,ដោះបំណុល ពីសៀវភៅ Richest Man In Babylon ហើយអ្នកយល់នូវគោលគំនិតសំខាន់ៗរបស់លោក Robert T,Kiyosaki ក្នុងសៀវភៅមួយក្បាលនេះទៀត អ្នកប្រាកដជាអាចក្លាយជាអ្នកមានធូរធារម្នាក់នាពេលអនាគតជាក់ជាមិនខាន ។
អ្នកគួរអាន ៖ ចំពោះអ្នកចង់ឈានទៅរកភាពមានបាន និង សេរីភាពផ្នែកហិរញ្ញវត្ថុ ។

៤.Secrets of the Millionaire Mind (អាថ៌កំបាំងគំនិតរបស់អ្នកមាន) ៖

មានមនុស្សជាច្រើនណាស់ដែលតែងតែធ្វើសកម្មភាពដដែល ហើយចង់បាននូវលទ្ធផលថ្មី ដូចជា ចាយលុយមិនដែលសន្សំឬវិនិយោគ ហើយតែងតែប្រាថ្នាខ្លួនចង់ក្លាយជាអ្នកមាន ពួកគេតែងគិតថាជីវិតគឺត្រូវបានគេតាក់តែងមកហើយ បើពួកគេក្រគឺនៅតែក្រចឹង លុះត្រាមានកត្តាខាងក្រៅមកជួយពួកគេ ”Life Happen To Me” ។

ផ្ទុយមកវិញលោក T.Harv Eker ដែលជាសេដ្ឋីនិងជាអ្នកនិពន្ធសៀវភៅនេះបានលើកឡើងថា អ្នកមាននិងសេដ្ឋីតែងតែមានទទួលខុសត្រូវចំពោះជីវិតរបស់គេ “I Create My Life” បើទោះបីពួកគេកើតមកក្រមែន តែបើសិនជាពួកគេចង់ក្លាយជាអ្នកមាននោះពួកគេប្រាកដជាអាចធ្វើបានដោយសមត្ថភាពខ្លួនគេ ដោយមិនពឹងលើកត្តាខាងក្រៅដូចជា ផ្អែកកត្តាសំណាង ផ្អែកលើហុងស៊ុយអ្វីនោះទេ គឺជីវិតពួកគេស្ថិតក្នុងដៃរបស់គេ មិនមែនតាមសំណាងឬម៉ាត់គ្រូទាយនោះទេ ។

មានឧទាហរណ៍ច្រើនណាស់ ដូចជា លោក Li Ka Shing, លោក Jack Ma, លោក Leonardo del Vecchio និង លោក Tony Robbins ជាដើមដែលពួកគេសុទ្ធចេញមកពីគ្រួសារក្រីក្រ ហើយបច្ចុប្បន្ន ពួកគាត់ក្លាយជា មហាសេដ្ឋី និង សេដ្ឋីរាប់រាយលានដុល្លារ ដែលទាំងអស់នេះគឺមកពីការគិត មិនមែនមកពីកត្តាខាងក្រៅខ្លួនយើងនោះទេ ។
អ្នកគួរអាន ៖ អ្នកដែលចង់ផ្លាស់ប្ដូរលទ្ធផលនៃជីវិត ដំបូងអ្នកត្រូវផ្លាស់ប្តូរការគិតជាមុនសិន វាជាសៀវភៅដែលបង្រៀនឲ្យអ្នកគិតវិជ្ជមាននិងគិតតាមមនុស្សជោគជ័យក្នុងលោក ដែលវាជាកត្តាជួយឲ្យអ្នកឆ្ពោះទៅរកភាពមានបាននិងធូរធារផងដែរ ។

បញ្ជាក់ ៖ សៀវភៅទាំងនេះក៏ត្រូវបានគេយកមកបកប្រែជាភាសាខ្មែរយើងផងដែរ អ្នកអាចស្វែងរកបានតាមបណ្ណាគារនានាដែលនៅជិតគេហដ្ឋានរបស់អ្នក ។

ប្រែសម្រួលដោយ ៖ Limbique


  • សៀវភៅ​៤​ក្បាល​នៃ​​ភាព​ជោគជ័យ​&ក្លាយ​ជា​អ្នក​មាន​ ដែល​ខ្ញុំ​គិត​ថា​​អ្នក​ទាំង​អស់​គ្នា​​ត្រូវ​អាន​ ​​​​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/29  Category:ជីវិតនិងសង្គម
Tags: