គន្លឹះ​ក្នុង​ការប្រើប្រាស់ ថ្នាំ​អាស្ពីរីន​ឲ្យបាន​ត្រឹមត្រូវ​

គន្លឹះ​ក្នុង​ការប្រើប្រាស់ ថ្នាំ​អាស្ពីរីន​ឲ្យបាន​ត្រឹមត្រូវ​

​ការព្យាបាល​ជំងឺ ដោយ​ប្រើ​ថ្នាំ​អាស្ពីរីន ប្រហែលជា​អាច​ជួយ​កាត់បន្ថយ ការ​ប្រឈម​ជំងឺ​គាំងបេះដូង​បាន តាមរយៈ​ការរំលាយ​កំណក​ឈាម និង​បង្ការ​កុំឲ្យ​មាន​ឈាមកក​ខុសធម្មតា​។ ប៉ុន្តែ ថ្នាំ​នេះ​មិនមែន​មាន​សុវត្ថិភាព សម្រាប់​មនុស្ស​គ្រប់គ្នា​ទាំងអស់​នោះ​ទេ​។

​សាកលវិទ្យាល័យ California បាន​និយាយថា អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន ក្នុង​ការប្រើ​ថ្នាំ​អាស្ពីរីន​ព្យាបាល បើសិន​ជា​អ្នក​មាន​បញ្ហា ដូចខាងក្រោម​នេះ ៖

  • ​មាន​ជំងឺ​តម្រង​នោម ឬ​ថ្លើម​
  • ញ៉ាំ​គ្រឿង​ស្រវឹង​ចាប់ពី​បី​ដង​ឡើង​ទៅ​រាល់ថ្ងៃ​
  • ​មិន​បាន​គ្រប់គ្រង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
  • ​ប្រើ​ថ្នាំ​រលាយ​កំណក​ឈាម​ផ្សេងទៀត​
  • ​អាច​នឹង​មាន​រោគសញ្ញា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។